ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សេ​អ៊ូ​ល​​ដាក់​ប្រដាប់​បំពង​សំឡេង​ធំៗ​អំពាវ​នាវ​ឱ្យ​កង​ទាហានកូរ៉េ​ខាងជើង

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ កងទ័ព​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា បាន​បញ្ឈប់​ការ​ចាក់​ផ្សាយ​តាម​ប្រដាប់​បំពង​សំឡេង​ធំ​ៗ ដែល​អំពាវនាវ​ឱ្យ​កង​ទាហាន​កូរ៉េ​ខាងជើង​នៅ​តាម​ព្រំដែន​រត់ចោលជួរ ។ កាយវិការ​នេះ​ជា​កាយវិការ​បង្រួបបង្រួម​មួយ​មុន​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​នា​ថ្ងៃ​ទី​២៧ មេ​សា ។…

ប្រទេស​កូរ៉េ​ទាំង​២ ៖ កងទ័ព​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា បាន​បញ្ឈប់​ការ​ចាក់​ផ្សាយ​តាម​ប្រដាប់​បំពង​សំឡេង​ធំ​ៗ ដែល​អំពាវនាវ​ឱ្យ​កង​ទាហាន​កូរ៉េ​ខាងជើង​នៅ​តាម​ព្រំដែន​រត់ចោលជួរ ។ កាយវិការ​នេះ​ជា​កាយវិការ​បង្រួបបង្រួម​មួយ​មុន​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​នា​ថ្ងៃ​ទី​២៧ មេ​សា ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​នា​ថ្ងៃ​ទី​២៣ មេ​សា ថា យើង​សង្ឃឹមថា ការ​សម្រេច​នេះ​នឹង​ញ៉ាំង​ឱ្យ​កូរ៉េ​ទាំង​២ បញ្ឈប់​ការ​រិះគន់​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​វា​នឹង​រួមចំណែក​ដល់​ការ​បង្កើត​បរិយាកាស​សន្តិភាព​មួយ ។

កូរ៉េ​ខាងត្បូង​បាន​ចាក់​ផ្សាយ​ចាប់តាំងពី​យូរមក​ហើយ បណ្តា​ព័ត៌មាន​លាយ​ជាមួយ​បទ​ចម្រៀង ព្រមទាំង​សារ​ឃោសនា​ទាំងឡាយ​ដែលអំពាវនាវ​ឱ្យ​កង​ទាហាន​កូរ៉េ​ខាងជើង​រត់ចោលជួរ​តាម​រយៈ​ប្រដាប់​បំពង​សំឡេង​ធំ​ៗ​ដាក់​ផ្គុំ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ទាំង​២ ។ ចំណែក​កូរ៉េ​ខាងជើង​វិញ​ក៏​ដំឡើង​ការ​ផ្សាយ​ឃោសនា​របស់​ខ្លួន​វិញ​ដែរ ។

ការ​សម្រេច​នេះ បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ខាង​ការទូត​ក្នុង​តំបន់​ចាប់តាំងពី​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​កូរ៉េ​ខាងត្បូង​មក ។ សញ្ញាធូរស្រាល​ចុង​ក្រោយ​គឺ​ការ​ប្រកាស​នា​ថ្ងៃ​ទី​២១ មេ​សា របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ពី​ការ​លុប​ចោល​ចាប់ពី​ថ្ងៃ​ទី​២១ មេ​សា នោះ​ទៅ​ការ​សាកល្បង​នុយក្លេអ៊ែរ និងមី​ស៊ី​ល​បាលី​ស្ទិ​ក ហើយ​បំផ្លាញ​ចោល​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន ។ ក្រុង​សេ​អ៊ូ​ល​សម្តែង​ការ​អបអរសាទរ​ភ្លាម​ៗ​ដោយសារ​នោះ​ជា​ការ​រីក​ចម្រើន​ធំ​មួយ​សម្រាប់​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​ពិភពលោក​រង់ចាំ​មើល ។

កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា ប្រធានាធិបតី​អាមេ​រិ​ក
ពុំ​ទាន់​មាន​បំណង​លុប​ចោល​ទណ្ឌកម្មសេដ្ឋកិច្ច​ណាមួយ​ប្រឆាំង​របប​កូរ៉េ​ខាងជើង​ឡើយ បើ​ដរាបណា​ប្រទេស​នេះ​ពុំ​ទាន់​ចាប់ផ្តើម​រំលាយ​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ​នោះ ។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​អះអាង​ប្រាប់​កាសែត​នេះ​ថា ពេល​ដែល​ប្រធានាធិបតី​និយាយ​ថា លោក​នឹង​ពុំ​ធ្វើការ​ខុសឆ្គង​នានា​ដូច​កាលពី​អតីតកាល​មាន​ន័យ​ថា លោក​នឹង​ពុំ​ទាន់​ធ្វើ​សម្បទាន​គួរ​ឱ្យ​កត់សម្គាល់​ដូច​ជា​លុប​ចោលការ​ដាក់​ទណ្ឌកម្ម​ជាដើម បើ​ដរាបណា​កូរ៉េ​ខាងជើង​នៅ​ពុំ​ទាន់​បំផ្លាញ​ចោល​ភាគច្រើន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​គេ​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ