ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដី​បញ្ជាក់​និង​បំភ្លឺ​របស់​រដ្ឋបាល​ច្រក​ទ្វា​អន្តរជាតិ​ព្រំ​កម្ពុជា​-​ថៃ​លើ​ករណី​ការ​តវ៉ា​ទាមទារ​របស់​បងប្អូន​កម្មករ​រឺ​ម៉ក់​កង់​បី

6 ឆ្នាំ មុន
  • ប៉ៃលិន

នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ រដ្ឋបាល​ច្រក​ទ្វា​អន្តរជាតិ​ព្រំ​កម្ពុជា​-​ថៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បើក​អង្គប្រជុំ​ដើម្បី​ធ្វើ​សេចក្ដី​បញ្ជាក់ និង​បំភ្លឺ​ទៅ​កាន់​សាធារណជន​លើ​ករណី​ធ្វើការ​តវ៉ា​ទាមទារ​របស់​បងប្អូន​កម្មករ​រឺ​ម៉ក់​កង់​បី​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ ។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ…

នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ រដ្ឋបាល​ច្រក​ទ្វា​អន្តរជាតិ​ព្រំ​កម្ពុជា​-​ថៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បើក​អង្គប្រជុំ​ដើម្បី​ធ្វើ​សេចក្ដី​បញ្ជាក់ និង​បំភ្លឺ​ទៅ​កាន់​សាធារណជន​លើ​ករណី​ធ្វើការ​តវ៉ា​ទាមទារ​របស់​បងប្អូន​កម្មករ​រឺ​ម៉ក់​កង់​បី​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ ។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​មាន​សមាសភាព សមាជិក សមាជិកា គណៈកម្មការ ចូលរួម​ដូច​ជា ៖ ទី​១-​លោក ហុ​ក សុផល និង​លោក នាក់ ណា​ង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន​, ទី​២-​លោក​ឧត្ដមសេនីយ៍ត្រី ណុ​ប សិរី​យុទ្ធ ស្នងការ​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​, ទី​៣-​លោក សុខ សា​វុ​ធ ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​កម្ពុជា​-​ថៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន និង​លោក ទី ប៊ុ​ន​ឡុ​ង អនុប្រធាន​ក្តាប់​រួម​ការិយាល័យ​គយ និង​រដ្ឋាករ​ព្រំ ។

កិច្ចប្រជុំ​នេះ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖
– ក្រុម​កម្មករ​បាន​ទទួលយក​នូវ​អនុសាសន៍​ទាំងស្រុង​របស់​លោក​ជំទាវ អ្នកតំណាង​រាស្ត្រ មណ្ឌល​ប៉ៃលិន
– សម្រេច​ឱ្យ​មានការ​ជួប​គ្នា​រវាង​ម្ចាស់​ទំនិញ​/​ឈ្មួញកណ្តាល ជាមួយ​និង​សមត្ថកិច្ច​ជំនាញ (​រដ្ឋាករ​គយ​ច្រក​ទ្វារ​ព្រំ​)
– សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចេះ​ជួយ​ធ្វើការ សម្របសម្រួល រក​មធ្យោបាយ ប​ន្ថូ​រ​បន្ថយ និង​អុ​គ្រោះ​គ្រប់ពេល​ដល់​បង​ប្អូ​ប្រជាពលរដ្ឋ ។

សេចក្តី​បញ្ជាក់ ៖ បើ​តាម​ការ​អះអាង​របស់​លោក សុខ សា​វុ​ធ ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុមការងារ​របស់​លោក​នា​ពេល​កន្លង​មក​គឺ​ពុំដែល​បាន​យក​លុយ​ពី​បងប្អូន ប្រជាពលរដ្ឋ រឺ​កម្មករ​ក្នុង​មួយ​រឺ​ម៉ក់​ចំនួន​៣០០​បាត​ទៅ​៤០០​បាត​នោះ​ឡើយ​ហើយ​ក៏​មិន​អនុញ្ញាតិ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​រូប​ណា​ទៅ​យក​លុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ រឺ​ក្រុម​កម្មករ​ដែល​ដឹក​ទំនិញ​តាម​រឺ​ម៉ក់​កង់​បី​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ