ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ថ្លែង ! បបួល​នាង​ផឹក​២​កំប៉ុង​លូក​អង្អែល​នាង​មាន​សម្រើប​អូស​ដៃ​ចូល​បន្ទប់ទឹក​រំលោ.ភ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​នាំ​ស្ត្រី​សតិ​មិន​គ្រប់​ផឹកស្រា​បៀ​អស់​២​កំប៉ុង​ស្រវឹង​អូស​ដៃ​ទៅ​រំលោភ​ក្នុង​បន្ទប់ទឹក​ម្តាយ​ជន​រង​គ្រោះ​មក​ទាន់​រត់គេច​ខ្លួន​៩​ថ្ងៃ​ទើប​ចាប់​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ។ ជនសង្ស័យ​មានឈ្មោះ ហុ​ក ចាន់ ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​នាំ​ស្ត្រី​សតិ​មិន​គ្រប់​ផឹកស្រា​បៀ​អស់​២​កំប៉ុង​ស្រវឹង​អូស​ដៃ​ទៅ​រំលោភ​ក្នុង​បន្ទប់ទឹក​ម្តាយ​ជន​រង​គ្រោះ​មក​ទាន់​រត់គេច​ខ្លួន​៩​ថ្ងៃ​ទើប​ចាប់​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ។ ជនសង្ស័យ​មានឈ្មោះ ហុ​ក ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​បណ្តឹង​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ ហុ​ក ចាន់ ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ស្ត្រីជន​រង​គ្រោះ​អាយុ​២៦​ឆ្នាំ (​ត្រូវជា​កូន​) ដែល​មាន​សតិ​មិន​ប្រក្រតី​ក្នុង​បន្ទប់ទឹក​កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៨ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​សំដី​ស្ត្រី​ចំណាស់​ត្រូវជា​ម្តាយ​ប្រាប់​ថា នៅ​ពេល​ដែល​បាត់​ស្ត្រី​រង​គ្រោះ​បាន​ដើរ​រក​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​រំលោភ​ក្នុង​បន្ទប់ទឹក​ដែល​ស្រាត់​អស់​សំលៀក​បំពាក់​ហើយ​ចាប់​អូស​ចេញ​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ តែ​ឆ្លៀតឱកាស​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បណ្តឹង​ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​នឹង​ភូមិ ។ ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​ហើយ​បាន​នាំ​យក​មក​សាកសួរ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​ស្ត្រី​រង​គ្រោះ​តែ​មុន​ពេល​រំលោភ​បាន​បបួល​ជន​រង​គ្រោះ​ផឹកស៊ី​២​កំប៉ុង​លូក​អង្អែល​នាង​មាន​សម្រើប​បាន​អូស​ដៃ​ចូល​បន្ទប់ទឹក​កំពុង​ធ្វើ​សកម្មភាព​រំលោភ​តែ​ម្តាយ​ជន​រង​គ្រោះ​ទាន់​រត់គេច​ខ្លួន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ចាប់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ