ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំទាំង​នេះ​អាច​​បណ្តាល​ឱ្យ​ភ្លេចភ្លាំង

5 ឆ្នាំ មុន

បើសិនជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា អ្វី​ដែល​ចម្លែក​នឹង​អាច​កើតឡើង​ចំពោះ​ថ្នាំ​បី​ប្រភេទ ជា​ពិសេស​វា​ប៉ះពាល់​ដល់​ការ​ចង​ចាំ និង​ភាព​វៃឆ្លាត​របស់​មនុស្ស​តែ​ម្តង ។ ថ្នាំ​ប្រភេទ​ប្រឆាំង បើសិនជា​អ្នក​ប្រើ​ថ្នាំ​ដែល​ផ្តើម​ចេញ​ជា​អក្សរ​ប្រឆាំង ដូច​ជា​ថ្នាំ​ប្រឆាំង​អាលែកហ្ស៊ី ប្រឆាំង​​ការ​​បាក់ទឹកចិត្ត ប្រឆាំង​នឹង​បញ្ហា​ផ្លូវចិត្ត…

បើសិនជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា អ្វី​ដែល​ចម្លែក​នឹង​អាច​កើតឡើង​ចំពោះ​ថ្នាំ​បី​ប្រភេទ ជា​ពិសេស​វា​ប៉ះពាល់​ដល់​ការ​ចង​ចាំ និង​ភាព​វៃឆ្លាត​របស់​មនុស្ស​តែ​ម្តង ។

ថ្នាំ​ប្រភេទ​ប្រឆាំង
បើសិនជា​អ្នក​ប្រើ​ថ្នាំ​ដែល​ផ្តើម​ចេញ​ជា​អក្សរ​ប្រឆាំង ដូច​ជា​ថ្នាំ​ប្រឆាំង​អាលែកហ្ស៊ី ប្រឆាំង​​ការ​​បាក់ទឹកចិត្ត ប្រឆាំង​នឹង​បញ្ហា​ផ្លូវចិត្ត ឬ​ថ្នាំ​ផ្សះ​នោះ វា​ទំនងជា​ប៉ះពាល់​ដល់​ឥទ្ធិពល Acetylcholine ក្នុង​ខ្លួន​បាន ។ សារធាតុ​មួយ​នេះ​គឺជា​សារធាតុ​ចម្លង​សរសៃ​ប្រសាទ​ដំបូង​គេ​ដែល​ចូលរួម​ក្នុង​ការ​ចង​ចាំ និង​រៀនសូត្រ ។ កាលណា​ចំនួន​របស់​វា​មាន​តិច ពិតជា​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ជា​ច្រើន​ទាក់ទង​នឹង​ភាព​ភ្លេចភ្លាំង​ដូច​ជា វង្វេង​ស្មារតី បាត់​ការ​ចង​ចាំ និង​លឺ​សំឡេង ឬ​ឃើញ​អ្វី​ដែល​គេ​មិនឃើញ ។

ថ្នាំ​ងងុយគេង
ថ្នាំ​ងងុយគេង​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​គឺជា​មេ​បញ្ហា​ដ៏​ធំ​បំផុត​ដែល​នាំ​ឲ្យ​បាត់បង់​ការ​ចង​ចាំតែ​ម្តង ។ អ្នកខ្លះ​អាច​នឹង​មានការ​គេង​មមើ​ដើរ​ជាដើម ។

ថ្នាំ​ងងុយគេង​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​លក្ខណៈ​គ្នា​ស្រ​ដៀង​គ្នា​នឹង​អ្នក​គេង​ដោយសារ​ស្រវឹង ឬ​សន្លប់​ដែរ​។

ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ Statin
ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាំងនេះ​ប្រហែលជា​ថ្នាំ​ដ៏​អាក្រក់​បំផុត​មួយ​សម្រាប់​ខួរក្បាល​តែ​ម្តង ។ ការ​បាត់បង់​ការ​ចង​ចាំ​ឥឡូវនេះ​ក៏​មាន​ដាក់​នៅ​ក្នុង​ក្រដាស​បញ្ជាក់​អំពី​ផល​រំខាន​របស់​វា​ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ