ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​1​ឆ្នាំ​នេះ មនុស្ស​7.667​នាក់​ត្រូវ​ធ្វើឃាត

5 ឆ្នាំ មុន

ប្រទេស​ម៉ិចស៊ិក ៖ យោង​តាម​តួលេខ​ផ្លូវការ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា នៅ​ម៉ិចស៊ិក គេ​កត់សម្គាល់​ឃើញ​ការ​ធ្វើឃាត​មនុស្ស​៧.៦៦៧​នាក់ ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៨​នេះ ដែល​មានការ​កើនឡើង​ស្ទើរតែ​២០% ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​នៃ​ឆ្នាំ​២០១៧…

ប្រទេស​ម៉ិចស៊ិក ៖ យោង​តាម​តួលេខ​ផ្លូវការ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា នៅ​ម៉ិចស៊ិក គេ​កត់សម្គាល់​ឃើញ​ការ​ធ្វើឃាត​មនុស្ស​៧.៦៦៧​នាក់ ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៨​នេះ ដែល​មានការ​កើនឡើង​ស្ទើរតែ​២០% ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​នៃ​ឆ្នាំ​២០១៧ ។ ទោះបី​យ៉ាងណា​ឆ្នាំ​២០១៧ ជា​ឆ្នាំ​ដែល​មានការ​សម្លាប់​មនុស្ស​ច្រើន​បំផុត ។

យោង​តាម​ប្រភព​ដដែល​នេះ​ថា ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៧ មានការ​ធ្វើឃាត​មនុស្ស​៦.៤០៦​នាក់ នៅ​ម៉ិចស៊ិក ។ អំពើ​ហិង្សា​ក្នុង​ប្រទេស​នេះ ព្រោះតែ​មានការ​កើន​រីកសាយ​ក្រុម​ជន​ដែល​ទាក់ទិន​ដល់​ការ​រត់ពន្ធ​គ្រឿងញៀន ប៉ុន្តែ​ក៏​ទាក់ទិន​ផង​ដែរ​ដល់​ការ​លួច​ប្លន់ ការ​ចាប់ពង្រត់​មនុស្ស ព្រមទាំង​បទឧក្រិដ្ឋ​ឯទៀត​ៗ ។

សម្រាប់​ខែមករា ឆ្នាំ​២០១៨ អាជ្ញាធរ​កត់សម្គាល់​ឃើញ​ការ​ធ្វើឃាត​មនុស្ស​២.៥៤៩​នាក់ ហើយ​នា​ខែកុម្ភៈ មានការ​សម្លាប់​មនុស្ស​២.៣៨៩​នាក់ ។ ខែមីនា​មានការ​សម្លាប់​មនុស្ស​២.៧២៩​នាក់ ភាគច្រើន​ដោយ​គ្រាប់កាំភ្លើង ។

ក្នុង​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ិចស៊ិក​មានការ​សម្លាប់​មនុស្ស​ដល់​ទៅ​២៥.៣៣៩​នាក់ ជា​តួលេខ​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​តាំងពី​ចាប់ផ្តើម​ចេញផ្សាយ​ស្ថិតិ​បែប​នេះ​ក្នុង​កម្រិត​ជាតិ​ពី​ឆ្នាំ​១៩៩៧មក ។

ការ​កើនឡើង​នៃ​អំពើ​ហិង្សា​នេះ​កើត​មាន ខណៈ​ប្រទេស​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតីនា​ថ្ងៃ​ទី​១ កក្កដា ។ សភា​ទាំង​២ ក៏​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ថ្មី​ដែរ​ក៏​ដូច​ជា​អភិ​បាល​ក្រុង និង​រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ