ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! ផឹក​ទឹកត្នោតជូរ​ហើយ​នាំ​នាង​ធ្វើ​អី​ៗ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ពី​បទ​រំលោភ​សេពសន្ថវ​:​ទៅ​លើ​អនីតិជន បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ម្តាយ​ជន​រង​គ្រោះ​ នៅ​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​ស្រុក​បារាយណ៍ ។ លោក​វរៈសេនីយ៍ឯក…

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ពី​បទ​រំលោភ​សេពសន្ថវ​:​ទៅ​លើ​អនីតិជន បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ម្តាយ​ជន​រង​គ្រោះ​ នៅ​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​ស្រុក​បារាយណ៍ ។

លោក​វរៈសេនីយ៍ឯក សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ សួន ស្រេង​ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៤​ឆ្នាំ ។

ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ជន​រង​គ្រោះ​ប្រាប់​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កូន​របស់​គាត់ នាង​បាន​ទៅ​ស៊ី​ការ​គេ​នៅ​ក្នុងភូមិ​ទ្រៀល ហើយ​បាន​ជួប​ជាមួយ​ជនសង្ស័យ និង​បាន​និយាយ​ឲ្យ​ជនសង្ស័យ​ជូន​ទៅ​ផ្ទះ ដើម្បី​ផ្លាស់​សំលៀក​បំពាក់ រួច​ជនសង្ស័យ​ក៏​បាន​ឌុ​ប​នាង​ទៅ​ផឹក​ទឹកត្នោតជូរ នៅ​តូប​លក់​ត្នោត​មួយ​កន្លែង  ។

បន្ទាប់​មក​ជនសង្ស័យ​បាន​ដឹក​ដៃ​នាង​ទៅ​ខាងក្រោយ​តូប​លក់​ទឹកត្នោតជូរ ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​ដោយ​យក​ម្រាមដៃ​លូក​ចូល​ប្រដាប់​ភេទ​របស់​នាង រួច​ពេល​នោះ​នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​ជនសង្ស័យ​នៅ​ផឹក​ត្នោត​ជូរ​បន្តរ​ទៀត ពេល​នាង​ទៅ​ដល់​ផ្ទះ​នាង​ក៏​និយាយ​រឿង​នេះ​ប្រាប់​ម្តាយ​របស់​នាង លុះ​ថ្ងៃ​ទី​២២ ខែមេសានេះ​ម្តាយ​ជន​រង​គ្រោះ​មក​ដាក់​បណ្ដឹង នៅ​ប៉ុស្ដិ៍​ទ្រៀល​ឲ្យ​ឃាត់​ជនសង្ស័យ​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​យ៉ាង​ដូច្នេះ​មែន ដោយសារ​តែ​រូបគេ និង​នាង​ធ្លាប់​មាន​ទំនាក់ទំនង​នឹង​គ្នា មិនមែន​ជា​ការ​ចាប់បង្ខំ​នោះ​ឡើយ បើសិនជា​នាង​មិន​ព្រម ហើយ​មិន​ធ្លាប់​ស្រលាញ់​គ្នា​នោះ នាង​ស្រែក​ហើយ ហើយ​ក៏​មិន​ឲ្យ​រូបគេ​ឌុ​ប​ទៅ​ផ្ទះ រួច​សុខចិត្ត​មក​ផឹកទឹក​ត្នោ​យ​ជូ​ជាមួយ​គេ​នោះ​ដែរ ។

ចម្លើយ​សារភាព​យ៉ាងណា​ក្តី តែ​សមត្ថកិច្ច​នៅ​ពេល​ដែល​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ត្រូវ​តែ​ចាត់វិធានការ ជនសង្ស័យ​ត្រូវ​បាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំ​ណុ​រ​រឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ