ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​គ្នា​បត់​ឆ្វេង​រថយន្ត​បុក​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៦ ស្ថិត​ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៦ ស្ថិត​ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរច​រា​ខាងលើ​បាន​បង្ក​ឡើង​ដោយ​ជន​រង​គ្រោះ​អ្នក​បើក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ អ៊ុ ស្រី​ឌី​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុ​វត្តិភាព​) និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ យី បូឡ​ន់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ចំបក់​ផ្អែម ឃុំ​រស្មី ស្រុក​រវៀង ខេត្តព្រះវិហារ របួសធ្ងន់ (​មិន​ពាក់មួក​សុវត្ថិភាព​ដូច​គ្នា​) បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​នៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​ជាមួយនឹង​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២U-៦៥៦២ លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ អ្នក​ជិះ​ម៉ូតូ​ក៏​បាន​បើក​បត់​ឆ្វេង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រថយន្ត​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​បុក​ពេញទំហឹង បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ឃើញ​ដូច្នេះ​អ្នកបើកបរ​រថយន្ត​ក៏​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។ សមត្ថកិច្ច​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ គឺ​បណ្ដាល​មក​ពី​ម៉ូតូ​បើក​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន គួប​ផ្សំ​ជាមួយនឹង​រថយន្ត​សាំ​យ៉ុ​ង​បើក​លឿន ។

បន្ទាប់​ពី​សមត្ថកិច្ច​វាស់វែង​រួច សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នក​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ ចំណែក​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ