ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ស្រះ​​​ប្រទះ​ឃើញ​​ព្រះ​បដិមា​​កសាង​ពី​​ឈើ​ខ្លឹម

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ដេ​ត ណូ ប្រធានមន្ទីរ​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​ខេត្ត​ព្រះ​សីហ​នុឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែមេសា លោក​បាន​សហការ​ជាមួយ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ដេ​ត ណូ ប្រធានមន្ទីរ​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​ខេត្ត​ព្រះ​សីហ​នុឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែមេសា លោក​បាន​សហការ​ជាមួយ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​ពិនិត្យ​រូប​ព្រះ​បដិមា​មួយ​អង្គ​ធ្វើ​ពី​ឈើខ្លឹម ដែល​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត​កែវ​ឧត្តម​ស្ថិត​នៅ​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់​ខេត្ត ជីក​ស្រះ​ទឹក​ប្រទះ​ឃើញ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

តាម​ការ​ត្រួតពិនិត្យ​បឋម​មានការ​សន្និដ្ឋាន​ថា ព្រះ​បដិមា​ធ្វើ​អំពី​ឈើខ្លឹម​នេះ ទំនង​ស្ថិត​ក្នុង​រចនាបថ​សម័យ​លង្វែក​ដែល​មាន​អាយុកាល​ជាង​២០០​ឆ្នាំ​មក​ហើយ ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​បញ្ជាក់​បន្ថែម​ថា ទោះជា​យ៉ាងនេះ​មន្ត្រី​ជំនាញ​ខាង​មន្ទីរ​វប្បធម៌​នឹង​ចុះ​ត្រួតពិនិត្យ​ម្តងទៀត​ដើម្បី​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​អំពី​រចនាបថ​របស់​ព្រះ​បដិមា​នេះ ទុកជា​សម្បត្តិ​គរុភណ្ឌ​របស់​ជាតិ ៕