ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណៈការ​ជួសជុល​ជង្ហុក​លើ​កំណាត់​ផ្លូវ​លេខ​២៧១​រួចរាល់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​លេខ​២៧១​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​ទទួល​រង​ការ​ខូចខាត​បង្កើត​ឱ្យ​មាន​ជា​ជង្ហុក​ធំ​ៗ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ពិសេស​អ្នក​ជិះ​ម៉ូតូ​ស្ទើរ​រៀង​រាល់​យប់​ថ្ងៃ​នោះ មក​ដល់​ពេល​នេះ​បាន​ធ្វើការ​ជួសជុល​រួចរាល់ ។ លោក សាំ…

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​លេខ​២៧១​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​ទទួល​រង​ការ​ខូចខាត​បង្កើត​ឱ្យ​មាន​ជា​ជង្ហុក​ធំ​ៗ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ពិសេស​អ្នក​ជិះ​ម៉ូតូ​ស្ទើរ​រៀង​រាល់​យប់​ថ្ងៃ​នោះ មក​ដល់​ពេល​នេះ​បាន​ធ្វើការ​ជួសជុល​រួចរាល់ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា កំណាត់​ផ្លូវ​លេខ​២៧១​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ដែល​ទទួល​រង​ការ​ខូចខាត​បង្កើត​ឱ្យ​មាន​ជា​ជង្ហុក​ធំ​ៗ និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ពិសេស​អ្នក​ជិះ​ម៉ូតូ​ស្ទើរ​រៀង​រាល់​យប់​ថ្ងៃ​នោះ កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ ខាង​មន្ទីរ​បាន​ធ្វើការ​ជួសជុល​រួចរាល់​ហើយ ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​បាន​ស្រួល ។

គួរ​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​កំណាត់​ផ្លូវ​លេខ​២៧១​ក្នុង​សង្កាត់​ទំនប់​ទឹក​នេះ បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ពិសេស​អ្នក​ជិះ​ម៉ូតូ​ស្ទើរ​រៀង​រាល់​យប់ រាល់ថ្ងៃ ហើយ​ត្រូវ​បាន​បងប្អូន​ប្រជាជន​ជា​អ្នកដំណើរ​ស្នើរ​សុំ​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពិសេស​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​អោយធ្វើ​ការ​ជួសជុល​ឡើង​វិញ​ដើម្បី​ប​ញ្ច្រៀ​ស​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ។ តប​តាម​រយៈ​ការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ដាក់​គ្រឿងចក្រ​ធ្វើការ​ជួល​ជុល និង​បញ្ចប់​ក្នុង​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ