ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លៀ​ង​ផ្គរ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​៥​ខ្នង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ខ្យល់​កន្ត្រាក់ បាន​បក់​បោក​មក​លើ​ភូមិ​ក្របៅ ស្ថិត​ក្នុង​ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច នា​ថ្ងៃ​ទី​២២ ខែមេសា…

ខេត្តសៀមរាប ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ខ្យល់​កន្ត្រាក់ បាន​បក់​បោក​មក​លើ​ភូមិ​ក្របៅ ស្ថិត​ក្នុង​ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច នា​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ។

តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បានឱ្យ​ដឹង​ថា មាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​នេះ បាន​បក់​បោក​មក​លើ​ភូមិ​ក្របៅ ស្ថិត​ក្នុង​ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេង​៦ ប្រហែល​១០​គីឡូម៉ែត្រ ដែល​បណ្តាល​ឱ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១​ខ្នង និង​តូប​លក់​អីវ៉ាន់​១​ខ្នង និង​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​អស់​៥​ខ្នង ព្រមទាំង​បណ្ដាល​ឱ្យ​របួស​មនុស្ស​ម្នាក់​ស្រាល​ភេទ​ស្រី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ឱ្យ​បាន​គ្រប់​ៗ​គ្នា ចៀសវាង​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ