រាជធានីភ្នំពេញ ៖ បុរសស្រវឹងស្រាម្នាក់ បានដើរទៅដេកក្បែរផ្លូវរថភ្លើង ហើយលើកជើងគងលើផ្លូវដែក ក៏ត្រូវរថភ្លើងបើកមកកិនលើ បណ្តាលឱ្យដាច់ប្រអប់ជើងឆ្វេង ហើយមនុស្សបានរមៀលធ្លាក់ចូលក្នុងទឹកត្រពាំងឈូកងើបមិនរួច ដោយអង្គុយថ្ងូរទាំងញ័រខ្លួនទទ្រើកតាំងពីយប់រហូតដល់ម៉ោង០៧ និង៥០នាទីព្រឹកថ្ងៃទី២៣ មេសា នេះ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ឱ្យដឹងថា បុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ តែគាត់ស្ថិតក្នុងស្ថានភាពស្រវឹងស្រានៅឡើយ មានអាយុជាង៥០ឆ្នាំ របួសដាច់ប្រអប់ជើងឆ្វេងដាច់ជាប់ផ្លូវដែក ។
បើតាមពលរដ្ឋឱ្យដឹងដែរថា ផ្លូវដែកខ្សែត្រង់ចំណុចខាងលើ គឺមានរថភ្លើងបើកឆ្លងកាត់រាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ហើយក៏មិនបានចាប់អារម្មណ៍ថា កិនមនុស្សដាច់ជើងបែបនេះដែរ ដោយចំណុចកើតហេតុ នៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ។ នៅព្រឹកថ្ងៃដដែល នេះ បន្ទាប់ដើរឆ្លងកាត់ចំណុចនោះ ក៏ប្រទះឃើញបំណែកប្រអប់ជើងដាច់ជាប់នឹងដែកផ្លូវរថភ្លើង ទើបឃើញជនរងគ្រោះនៅអង្គុយត្រាំទឹកត្រពាំងឈូក ងើបមិនរួចដោយសារ ដាច់ប្រអប់ជើងម្ខាងទៅហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ