ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ពេល​បំបៅដោះ​កូន​​កើត​មិន​គ្រប់​ខែ

5 ឆ្នាំ មុន

ការ​​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ចំពោះ​ទារក​ដែល​កើតមក​មិន​គ្រប់​ទម្ងន់ ទឹកដោះ ហាក់ដូចជា​ងាយ​នាំ​ឲ្យ​មានការ​ឆ្លង​មេរោគ​ធ្ងន់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Cytomegalovirus (CMV)​។ អ្នក​ស្រាវជ្រាវ​បាន​វាយតម្លៃ​លើ​ទារក​ដែល​មិនកើត​គ្រប់​ទម្ងន់​ខ្លាំង​ចំនួន​ជាង​៥០០​នាក់ ដែល​ទម្ងន់​របស់​ពួក​គេ​តិច​ជាង​១.៥​គីឡូក្រាម និង​ទារក​ដែល​កើត​លើ​ម្តាយ​ដែល​មាន​ប្រវត្តិ​ឆ្លង​មេរោគ​CMV…

ការ​​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ចំពោះ​ទារក​ដែល​កើតមក​មិន​គ្រប់​ទម្ងន់ ទឹកដោះ ហាក់ដូចជា​ងាយ​នាំ​ឲ្យ​មានការ​ឆ្លង​មេរោគ​ធ្ងន់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Cytomegalovirus (CMV)​។

អ្នក​ស្រាវជ្រាវ​បាន​វាយតម្លៃ​លើ​ទារក​ដែល​មិនកើត​គ្រប់​ទម្ងន់​ខ្លាំង​ចំនួន​ជាង​៥០០​នាក់ ដែល​ទម្ងន់​របស់​ពួក​គេ​តិច​ជាង​១.៥​គីឡូក្រាម និង​ទារក​ដែល​កើត​លើ​ម្តាយ​ដែល​មាន​ប្រវត្តិ​ឆ្លង​មេរោគ​CMV ដើម្បី​មើល​ថា តើ​ទឹកដោះ​ម្តាយ ឬ​ការ​បញ្ចូល​ឈាម​មួយ​ណា​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្លាំង​ជាង ។ ទារក​ដែល​កើតមក​មាន​ទម្ងន់​មិន​គ្រប់​ខ្លាំង ងាយ​នឹង​មានការ​ឆ្លង​មេរោគ​នេះ​ណាស់ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ទារក ២៩ នាក់​ដែល​បាន​ឆ្លង​មេរោគ CMV មិន​មាន​ទារក​ណា​ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​បញ្ចូល​ឈាម​នោះ​ទេ ។ ប៉ុន្តែ ២៧ នាក់​ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​បៅ​ទឹកដោះ​។

វេជ្ជបណ្ឌិត កា​សាន​ដ្រា ជូ​សេ​ហ្វ​សាន់ (Cassandra Josephson) ដែល​មក​ពី​សាកល​វិទ្យាល័យ Emory បាន​និយាយ​ថា «​យើង​មិនដឹង​ទេ​ថា យើង​នឹង​រក​ឃើញ​មេរោគ CMV ច្រើន​ប៉ុណ្ណា​នៅ​ក្នុង​ទឹកដោះ​»​។

ក្នុង​ចំណោម​ទារក​ដែល​មានការ​ឆ្លង​មេរោគ CMV ៥​នាក់ បាន​វិ​វ​ឍ្ឍ​ជា​ជំងឺ​ធ្ងន់ និង ៣​នាក់​បាន​ស្លាប់ ។ ដោយ​ការ​ធ្វើតេស្ត​ឈាម ទឹកនោម និង​ទឹកដោះ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​​ឃើញ​ថា ម្នាក់​ក្នុង​ចំណោម​ទារក​២៩​នាក់ បាន​វិ​វ​ឍ្ឍ​ទៅ​ជា​ការ​ឆ្លង​មេរោគ​តាម​រយៈ​សុក ។ ចំពោះ​ទារក​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ ប្រភព​នៃ​ការ​ឆ្លង​មេរោគ​មិន​អាច​ត្រូវ​បាន​កំណត់​នោះ​ទេ ។ ការ​ឆ្លង​មេរោគ​ក្នុង​ចំណោម​ទារក​២៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ទឹកដោះ​មាន​មេរោគ CMV ។  ការ​ស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត JAMA Pediatrics​។

លើស​ពី​ទារក​៣០០​នាក់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ចាំបាច់​បញ្ចូល​ឈាម​លើស​ពី​ម្តង ហើយ​សរុប​ទៅ​ចំនួន​២.០០០​ដង ។

វេជ្ជបណ្ឌិត Josephson បាន​ពន្យល់​ថា មធ្យោបាយ​ការពារ​ត្រូវ​បាន​ធ្វើ មុន​នឹង​ទារក​ត្រូវ​បាន​បញ្ចូល​ឈាម ។ ឈាម​ត្រូវ​បាន​តាមដាន​រក​មើល​មេរោគ CMV មុន​នឹង​ត្រូវ​ផ្តល់​ឲ្យ​ទារក ហើយ​កោសិកា​គ្រាប់​ឈាមស ត្រូវ​បាន​យក​ចេញ ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ CMV នៅ​ថ្ងៃក្រោយ ។

ក្នុង​ចំណោម​ម្តាយ​ទាំងអស់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ប្រហែល​៣/៤ គឺ​មាន​មេរោគ CMV​។ CMV គឺជា​ប្រភេទ​នៃ​វីរុស​រើម​។ ជា រឿយ​ៗ វា​មិន​មាន​ជា​រោគ​សញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​វា​អាច​នាំ​ឲ្យ​មានការ​ឆ្លង​មេរោគ និង​ជំងឺ​ធ្ងន់​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ។ CMV អាច​ត្រូវ​បាន​ឆ្លង​មេរោគ​រយៈ​នៃ​ការ​រួម​ភេទ ការ​ប្តូរ​សរីរៈ ទឹកមាត់ ទឹក​នោម និង​ការ​ដកដង្ហើម ។

មនុស្ស​ភាគច្រើន​បានជា​សះស្បើយ​ក្នុង​រយៈពេល​មួយ​ខែ ឬ​ដោយ​មិន​ប្រើ​ថ្នាំ​អ្វី​ទាំង​អស់។ អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ថា ប៉ុន្តែ​ទារក​ដែល​មាន​ទម្ងន់​មិន​គ្រប់​ខ្លាំង​នៅ​ពេល​កើត អាច​វិ​វ​ឍ្ឍ​ទៅ​ជា​ជំងឺ​ធ្ងន់ និង​អាច​ស្លាប់​បាន​ផង​ដែរ ។

វេជ្ជបណ្ឌិត Josphson បាន​និយាយ​ថា ម្តាយ​ដែល​ដឹង​ជា​មុន​ថា ពួក​គេ​អាច​សម្រាលកូន​ដោយ​មាន​ទម្ងន់​មិន​គ្រប់​ខ្លាំង​នោះ អាច​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​អំពី​វិធីសាស្ត្រ​ការពារ ។

គាត់​បាន​និយាយ​ថា «​ប្រសិនបើ​ពួក​គេ​ដឹង​ថា ពួក​គេ​នឹង​សម្រាលកូន​មុន​នោះ ខ្ញុំ​នឹង​សំណូមពរ​អោយ​រក​មើល​ថា​តើ​ពួក​គេ​មាន​មេរោគ CMV ឬ​យ៉ាងណា ។ CMV អាច​ត្រូវ​បាន​រក​មើល​តាម​ការ​ធ្វើតេស្ត​ឈាម »​។

វេជ្ជបណ្ឌិត​ដេ​បូ​រ៉ា ខាំ​ប៊ែ​ល (Deborah Campbell) បាន​និយាយ​ថា ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្តង់ដា​នៃ​ការ​ថែទាំ ថ្មី​ៗ ដើម្បី​តាមដាន​ឈាម គឺ​កំពុង​តែ​ដំណើរការ ។

គាត់​បាន​និយាយ​ថា វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ម្តាយ​ដើម្បី​ដឹង​ពី​ការ​មាន​មេរោគ CMV របស់​ពួក​គេ ។ ទោះបីជា CMV អាច​ត្រូវ​បាន​ចម្លង​ទៅ​កូន​ដោយ​ទឹកដោះ​ក៏​ដោយ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​សម្រាប់​ទារក​ដែល​កើតមក​មិន​គ្រប់​ទម្ងន់ ថា​តើ​អាច​ទទួល​ទឹក​ដោះ​របស់​ម្តាយ ឬ​ទឹកដោះ​របស់​អ្នក​ដែល​គាត់​បរិច្ចាគ ឬ​យ៉ាងណា​៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ