ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាច់​សោ.កម៉ូតូ​បានសម្រេចទៀត​ហើយ

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​ដឹង​​ថា ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​១​គ្រឿង កាលពី​វេលា​ម៉ោង​០៧ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ មេ​សា នេះ ស្ថិតនៅ​ចំណុច​ខាង​មុខ​វត្ត​បាយ​ដំរាំ ​ក្នុងភូមិ​បាយដំរាំ…

​ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​ដឹង​​ថា ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​១​គ្រឿង កាលពី​វេលា​ម៉ោង​០៧ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ មេ​សា នេះ ស្ថិតនៅ​ចំណុច​ខាង​មុខ​វត្ត​បាយ​ដំរាំ ​ក្នុងភូមិ​បាយដំរាំ ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ រួច​ជិះ​គេចខ្លួន​​ដោយ​សុវត្ថិភាព​ ។​

​សេចក្ដី​រាយ​ការ​ណ៍​បន្ត​ថា គេ​មិន​ទាន់​ដឹង​ថា ជន​មិន​ស្គាល់​មុខ​នោះ​មាន​ប៉ុន្មាន​នាក់​​ទេ ដែល​បាន​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C125​ ស៊េរី​ឆ្នាំ​២០១៧ ព​ណ៌ខ្មៅ​ ពាក់​ផ្លា​ក​លេខ​បាត់ដំបង 1AC-8220 របស់​ជន​រង​គ្រោះ​ឈ្មោះ​លួ​ម ណា​រ៉ុ​ង ភេទប្រុស ​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណ​ន់​។​

​បើ​តាម​ព័ត៌មាន​ គឺ​ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នោះ​​នៅ​ពេល​ម្ចាស់​ជិះ​ទៅ​ឈប់​នៅ​ក្បែរ​វត្ត​រួច​ដើរ​រក​ទិញ​ទំនិញ​ក្នុង​ផ្សារ​។ ព្រោះ​នៅ​ខាង​មុខ​វត្ត​បាយដំរាំ មាន​អ្នក​លក់ដូរ​ពេល​ព្រឹក​។ លុះ​ត្រឡប់​មក​យក​ម៉ូតូ​វិញ​មិនឃើញ​ក៏​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ​តែ​ម្ដង​។​

​ករណី​ចោរ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​នៅ​តាម​បណ្ដា​ស្រុក​នានា និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ហាក់​មានការ​ស្ងប់ស្ងាត់​បន្តិច​ ក្នុង​រយៈពេល​ប្រហែល​២​ស​ប្ដា​ហ៍កន្លង​ទៅ​នេះ ក្រោយ​ពី​សមត្ថកិច្ច​បង្ក្រាប​បាន​ក្រុម​ជន​ដៃដល់​បាន​មួយ​ចំនួន​ កាលពី​ជាង​កន្លះ​ខែ​មុន​នេះ​ ។ នេះ​បើ​តាម​ការ​កត់សម្គាល់​ជាក់ស្ដែង តែ​ពេល​នេះ​ចាប់​ផ្ដើម​កម្រើក​ទៀត​ហើយ​​នៅ​ស្រុក​បាណ​ន់ ដែល​បាន​បង្ហាញ​ថា ក្រុម​ជន​សង្គម​ងងឹត​នៅ​តែ​ធ្វើ​សកម្មភាព បើ​ទោះជា​បង្ក្រាប​បាន​មួយ​ចំនួន​ក្ដី​ ។

ពេល​នេះ​ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់​នោះ​ហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ផង ​ចំពោះ​ការ​ទុកដាក់​យានយន្ត​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ