ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះបើ​មិន​មែន​ជាការ​ថតកុនទៅវិញ ​យ៉ាងណា​ដែរ​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ត្រូវ​បាន​គេ​ឃើញក្រឡាប់​ផ្ងារជើង ហើយបង្ក​​ការ​ភ្ញាក់ផ្អើល​ផង​ដែរ ខណៈ​រថយន្ត​នោះ​កំពុង​ថតកុន​នៅ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​ព្រឹក…

រាជធានីភ្នំពេញ ៖​ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ត្រូវ​បាន​គេ​ឃើញក្រឡាប់​ផ្ងារជើង ហើយបង្ក​​ការ​ភ្ញាក់ផ្អើល​ផង​ដែរ ខណៈ​រថយន្ត​នោះ​កំពុង​ថតកុន​នៅ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ មេ​សា ។

រថយន្ត​ខាងលើ ​ម៉ាក Ford Ranger ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​2A-2299 ។ តាម​ប្រភព​ពីអ្នក​​ឃើញ​ហេតុការណ៍​នោះ​​ឱ្យ​ដឹង​ថា នៅ​វេលា​ខាងលើ គេ​ឃើញ​អ្នក​សម្តែង​មួយ​ក្រុម​មាន​ទាំង​កាមេរ៉ា​ថត រួម​ជាមួយ​រថយន្ត​៤-៥​គ្រឿង បាន​នាំ​គ្នា​មក​ថត​ឈុត​ឆាក​ភាពយន្តមួយ​នៅ​ចំណុច​ផ្លូវ​ខាងលើ ។ ឈុត​ដែល​ថត​នោះ​ តម្រូវ​ឱ្យ​រថយន្ត Ford ខាងលើ​បើក​លឿន ហើយ​បួង​ចង្កូត​ត្រឡប់​ក្រោយ​វិញ ប៉ុន្តែ​ដោយសារ​អ្នក​បើក​បរ​ធ្វេសប្រហែស ឬ​ប្រហែល​មិន​ស្ទាត់ជំនាញ ឬ​ខុស​បច្ចេកទេស ទើប​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​តែ
​ម្តង ។ ក្នុង​ហេតុការណ៍​នេះ​ មិន​មាន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ធំដុំ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ តំណាង​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​ស្ទូច​ឱ្យមក​ស្ទូច​យក​ចេញពី​ទីតាំង​ខាងលើ​ដោយ​ខ្លួនឯង មិន​បាន​រំខាន​ដល់​នគរបាល​ទេ ។ គេ​មិន​ទាន់​ដឹង​ថា ការ​ថត​ឈុត​ភាពយន្ត​ខាង​លើ​នេះ ជា​ការ​ថត​រឿង​ភាគ ឬ​ថត​ចម្រៀង​កាយវិការ ឬ​ក៏​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា​ជា​ក្រុម​របស់​ផលិតកម្ម​ណាមួយ​ដែរ ៕

អត្ថបទសរសេរ ដោយ