ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​គីមី​ធ្វើ​ឱ្យ​សព​ម្តាយ​ក្លាយ​ជា​ម៉ាំមី​ទុក​ក្នុង​ទូទឹកកក

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​ក្រុង​កូ​ល​កា​តា រដ្ឋ​«Bengal» ប្រទេស​ឥណ្ឌា​បាន​ចាប់ខ្លួន​លោក Shubhabrata Majumdar ជា​ជនសង្ស័យ​ដែល​ប្រើ​សារធាតុ​គីមី​ធ្វើ​ម៉ាំ​មី និង​លាក់​សព​ម្ដាយ​ទុក​នៅ​ក្នុង​ទូទឹកកក តាំងពី​ស្លាប់​នៅ​ខែមេសា​២០១៥​មក…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​ក្រុង​កូ​ល​កា​តា រដ្ឋ​«Bengal» ប្រទេស​ឥណ្ឌា​បាន​ចាប់ខ្លួន​លោក Shubhabrata Majumdar ជា​ជនសង្ស័យ​ដែល​ប្រើ​សារធាតុ​គីមី​ធ្វើ​ម៉ាំ​មី និង​លាក់​សព​ម្ដាយ​ទុក​នៅ​ក្នុង​ទូទឹកកក តាំងពី​ស្លាប់​នៅ​ខែមេសា​២០១៥​មក ។

ប៉ូលិស​បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​លោក ​Majumdar ក្រោយ​ពី​ទទួល​ដំណឹង​ពី​ទូរស័ព្ទ​មួយ​​កាលពី​ថ្ងៃ​ទី​៤​ មេ​សា ២០១៨ ។ នៅ​ក្នុងផ្ទះ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ទូ​ទឹក​កក​ធំ មាន​ទ្រង់ទ្រាយ​ល្អ​ដោយ​ដាក់​សារធាតុ​គីមី ។ ក្រៅពី​នេះ​ប៉ូលិស​ប្រទះ​ឃើញ​ក្រឡ​ទុក​​អវយវៈ​មនុស្ស​មួយ​ចំនួន​ទៀត ។

ក្នុង​ដំណាក់កាល​ដំបូង​ប៉ូលិស​បាន​កត់​សម្គាល់ថា ​លោក ​Majumdar​ អាច​រក្សា​ទុក​សព​ម្ដាយ ​ដើម្បី​ទទួល​ប្រាក់​ចូល​និវត្តន៍ ទោះបីជា​គាត់​ស្លាប់​ក៏​ដោយ ។

ម្យ៉ាងទៀត​ប៉ូលិស​យល់​ថា ​បុរស​រូប​នេះ​មាន​ជំនឿ​ថា ​ម្ដាយ​របស់​គេ​អាច​មក​ចាប់ជាតិ​ជា​ថ្មី ប្រសិនបើ​រូបរាង​របស់​គាត់​ត្រូវ​រក្សា​ទុក ។ ប៉ូលិស​បាន​បញ្ជាក់​បន្ត​ទៀត​ថា ជន​នេះ​បាន​បម្រើ​ការងារ​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ខ្សែភាពយន្ត (leather technologist) អាច​​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​គេ​រកសារ​ធាតុគីមី​ដែល​ចាំបាច់​ក្នុង​ការ​ធ្វើ​ម៉ាំ​មី​សព​ម្ដាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ