ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជា​ឲ្យ​ដកហូត​មក​វិញ​នូវ​កោះ​ប្រមាណ​ជា​៣០​កោះ ពី​ក្រុមហ៊ុន​ឯកជន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជា​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ ឲ្យ​ដកហូត​មក​វិញ​នូវ​បណ្តា​កោះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជា​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ ឲ្យ​ដកហូត​មក​វិញ​នូវ​បណ្តា​កោះ នៅ​កម្ពុជា​ដែល​ប្រគល់​ជូន​ក្រុមហ៊ុន​ឯកជន​កន្លង​មក តែ​គ្មាន​សកម្មភាព​អភិវឌ្ឍន៍​សោះ​នោះ ។

សម្តេច​តេ​ជោ​បាន​ដាក់​បញ្ជា​បែប​នេះ​នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ « The Royal Sands Koh Rong » ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សុខសាន្ដ សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បញ្ជា​ថា ៖ «​ឥឡូវនេះ​មាន​ប្រហែលជា​៣០​កោះ ដែល​យើង​ត្រូវ​ដកហូត​ត្រឡប់​មក​វិញ ដោយសារ​តែ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ទាំងអស់ ដូច្នេះ​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ឯកឧត្តម សុខ ចិន្តា ពិនិត្យ ដើម្បី​ដកហូត​កោះ​ទាំងនោះ​ត្រឡប់​មក​វិញ ហើយ​រៀប​ចំការ​វិនិយោគ​សារ​ជា​ថ្មី ។ មិន​អាច​ទុក​ឲ្យ​កោះ​របស់​យើង​នៅ​របៀប​ដូច​សព្វ​ថ្ងៃនេះ​គ្មាន​ការ​គ្រប់គ្រង ហើយ​អ្នក​ទទួល​សិទ្ធ​ធ្វើការ​វិនិយោគ​នោះ តែ​យក​ដើរ​លក់​បន្ត ។ បើ​ចាប់​ដៃគូ​ទើប​អនុញ្ញាតិ​» ។

សម្តេច​ក៏​បាន​បញ្ជាក់​ថា សម្រាប់​កោះ​ដទៃ​ទៀត​ដែល​បាន​ចុះ​កិច្ចសន្យា​រួច​ហើយ ជាមួយ​រាជរដ្ឋាភិបាល​នឹង​បន្ត​ការ​អភិវឌ្ឍ ហើយនឹង​ចូលរួម​សម្ភោ​ធ ដើម្បី​ផ្ញើ​សារ​ទៅ​បរទេស​ឲ្យ​មក​ស្នាក់​នៅ​ប្រកបដោយ​ក្តី​សុខ​ស្រួល​ដោយសារ តែ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​គណបក្សកាន់អំណាច ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ថា កោះ​រ៉ុ​ង​នឹង​ក្លាយជា​ទីកន្លែង​នៃ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរណ៍​លំដាប់​ខ្ពស់​ក៏​ដូច​ជា ភ្ញៀវ​ជាតិ​មក​ទស្សនា និង​សម្រាកលំហែរ​កាយ​លើ​កោះ​ដែល​បាន​អភិវឌ្ឍ​មួយ​នេះ ហើយ​សម្តេច​ក៏​បាន​ធានា​ថា កម្ពុជា គឺ​មិន​មាន​វិបត្តិ​នយោបាយ​ទេ តែ​កម្ពុជា គឺ​ពោរពេញ​ដោយ​សន្តិភាព និង​ស្ថេ​រ​ភាព​ន​យោ​យ​បាយ ជា​ពិសេស គឺ​គ្មាន​ភេ​វរ​កម្ម​ណាមួយ​អាច​មាន​លទ្ធភាព​កើត​មាននៅ​បណ្តា​កោះ​នៅ​កម្ពុជា​នោះ​ទេ ។

សម្តេច​តេ​ជោ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ហើយ​ខ្ញុំ​ពិតជា​មាន​ជំនឿ​ជឿជាក់​ថា កោះ​របស់​កម្ពុជា​ទាំងអស់ មិនមែន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ភេ​វរ​កម្ម ហើយ​បើ​គេ​ចង់​វ៉ៃ ក៏​គេ​គ្មាន​លទ្ធភាព​ដើ​ម្ប​ធ្វើ​ឲ្យ​កោះ​របស់​កម្ពុជា​ទាំងឡាយ​អស់​ស្ថេ​រ​ភាព រហូត​បាត់បង់​ភ្ញៀវ​ទេសចរណ៍ សម្រាប់​ការ​កម្សាន្ត​នៅ​ទី​នេះ​ផង​ដែរ » ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី​ឲ្យ​ដឹង​ថា មិន​ត្រូវ​អនុញ្ញាតិ​ឲ្យ​មានការ​សាងសង់​កម្ពស់​៣០​ជាន់​នៅ​តាម​បណ្តា​កោះ​នោះ​ទេ គឺ​ខ្ពស់​បំផុត​ត្រឹម​៣​ជាន់​បាន​ហើយ ។ សម្តេច​បញ្ជាក់​ថា កោះ​ទាំងអស់​ជា​សម្បត្តិ​របស់​រដ្ឋ មិនមែន​ជា​របស់​ឯកជន​ទេ ។
បញ្ជាក់​៖ បើសិន​ប្រគល់ គឺ​ត្រឹម​សិទ្ធ​ស្នាក់​នៅ គ្មាន​សិទ្ធ​ចាត់ចែងនោះ​ទេ ​រួម​ទាំង​កោះ​រ៉ុ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ