ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គ្នា​ភ័យ​ស្លន់ស្លោរ​ត្រជាក់​ចុងដៃចុងជើង​អស់​ក្រោយ​បុរស​ម្នាក់​ចាក់​សាំង​ប្រុង​ដុត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ខឹង​ខ្លាំង​ពេក​គំរាម​ដុត​ផ្ទះ​ចោល ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ប្តឹង​សមត្ថកិច្ច​នាំ​បុរស​ខាងលើ​ធ្វើការ​អប់រំ​តែ​បុរស​ខាងលើ​មិន​ចេញ​មុខ​ដោះស្រាយ​បែរជា​ពួន​ក្នុងផ្ទះ​ត្រូវ​ប្រពន្ធ​ចេញ​មុខ​ដោះស្រាយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ខឹង​ខ្លាំង​ពេក​គំរាម​ដុត​ផ្ទះ​ចោល ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ប្តឹង​សមត្ថកិច្ច​នាំ​បុរស​ខាងលើ​ធ្វើការ​អប់រំ​តែ​បុរស​ខាងលើ​មិន​ចេញ​មុខ​ដោះស្រាយ​បែរជា​ពួន​ក្នុងផ្ទះ​ត្រូវ​ប្រពន្ធ​ចេញ​មុខ​ដោះស្រាយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​បង្ក​ឈ្មោះ ស​.​វ​.​ណ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​លក់ដូរ​ចាប់ហួយ ចំណែក​ប្រពន្ធ​ឈ្មោះ វ​.​ល​.​ណ អាយុ​៥៣​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ភូមិ​កើតហេតុ​ខាងលើ ។

 

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា អ្នក​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​ជន​បង្ក​បាន​ផឹកស៊ី​ជាមួយ​អ្នក​ផ្ទះ​ជួល​ជិត​កន្លែង​កើតហេតុ​ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​អ្នក​ផឹកស៊ី​ជាមួយ​គ្នា​ម្ដង​រួច​ទៅ​ហើយ បន្ទាប់​មក​បុរស​ខាងលើ​បាន​តាំង​ជាមួយ​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក បន្ទាប់​មក ស្រាប់តែ​បុរស​ខាងលើ​បាន​យក​សាំង​បំរុង​ដុត​ផ្ទះ​ចោល​ធ្វើ​ឲ្យ​ប្រជា​ព​រដ្ឋ​មានការ​ភិតភ័យ​ខ្លាច​ឆេះ​រាលដាល​ដល់​បន្ទប់​ជួល​ដែល​នៅ​ជិត​កន្លែង​កើតហេតុ នៅ​ពេល​នោះ​ដែរ​ប្រពន្ធ​របស់​ជន​បង្ក​ខាងលើ​ឃើញ​ប្ដី​យក​ប្រេងសាំង​ចាក់​លើ​គំនរ​ដូង​បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​ស្រា​មក​ចាក់​លើ​សាំង​កុំឱ្យ​ប្តី​ដុត​ឆេះ ។

ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​បង្ក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ប្ដី​របស់​គាត់ និង​កូនប្រុស​របស់​គាត់​បាន​ផឹកស៊ី​ជាមួយ​អ្នក​ជិតខាង​ជិត​ផ្ទះ​ជួល​ខ្លួន​មក​បាន​ផឹកស៊ី​ស្រវឹង​ហើយ​មក​រករឿង​ឈ្លោះប្រកែក​ជាមួយ​គាត់ ហើយ​បន្ទាប់​មក​ប្ដី​របស់​គាត់​បម្រុង​ដុត​ផ្ទះ​ចោល​ដោយ​យក​ស្រា​ចាក់​លើ​គំនរ​ដូង​មិនមែន​យក​ប្រេងសាំង​ចាក់​ទេ ។ ដោយសារ​តែ​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ហើយ​ជន​បង្ក​មិន​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច ទើប​ប្រពន្ធ​ជា​អ្នក​ចេញ​មុខ​ធានា​មិន​ឲ្យ​មាន​លើក​ក្រោយ​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ