ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU សង្ស័យ​ពី​ការ​លួច​បន្លំ​ពន្ធ​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី

6 ឆ្នាំ មុន

ទីក្រុង​អា​ថែ​ន ៖ មន្ត្រី​ជាប់​ពាក់ព័ន្ធ​បាន​និយាយ​ថា សហភាព​អឺរ៉ុប និង​អាជ្ញាធរ​អ៊ី​តា​លី កំពុង​តែ​ស៊ើបអង្កេត​ពី​ការ​លួច​បន្លំ​ពន្ធ​ទ្រង់ទ្រាយ​ធំ ដោយ​ក្រុម​ជនជាតិ​ចិន​បាន​នាំ​ចូល​ផលិតផល​តាម​រយៈ​កំពង់​ផែ Piraeus របស់​ប្រទេស​ក្រិ​ក ។…

ទីក្រុង​អា​ថែ​ន ៖ មន្ត្រី​ជាប់​ពាក់ព័ន្ធ​បាន​និយាយ​ថា សហភាព​អឺរ៉ុប និង​អាជ្ញាធរ​អ៊ី​តា​លី កំពុង​តែ​ស៊ើបអង្កេត​ពី​ការ​លួច​បន្លំ​ពន្ធ​ទ្រង់ទ្រាយ​ធំ ដោយ​ក្រុម​ជនជាតិ​ចិន​បាន​នាំ​ចូល​ផលិតផល​តាម​រយៈ​កំពង់​ផែ Piraeus របស់​ប្រទេស​ក្រិ​ក ។

លោក Fabio Botto មក​ពី​ផ្នែក​ស៊ើបអង្កេត​ពិសេស​ក្នុង​ការិយាល័យ​ប្រឆាំង​នឹង​ការ​បន្លំ​ពន្ធ​កណ្តាល​របស់​ប្រទេស​អុ​ី​តា​លី និយាយ​ថា ៖«​ពន្ធ​លើ​តម្លៃបន្ថែម​ត្រូវ​បាន​គេច​ទាំង​ស្រុង ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ​ពន្ធដារ​ជាតិ និង​សហគមន៍ » ។

លោក​សង្ស័យ​ថា ការ​លួច​បន្លំ​នេះ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​កំពង់​ផែ Piraeus ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​របស់​ចិន ។ ការ​លួច​បន្លំ​នេះ​ធ្វើ​ឲ្យ​ប្រទេស​អុ​ី​តា​លី​ខាតបង់​ថវិកា​រាប់​លាន​ដុល្លារ​ផង​ដែរ ។

លោក Botto បាន​អះអាង​ថា ភ្នាក់ងារ​លោក​មាន​ភស្តុ​តាង​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​បាន​គេចពន្ធ​នាំ​ចូល និង​ពន្ធ​លើ​តម្លៃបន្ថែម​របស់​ផលិតផល​ជា​ច្រើន​តាម​រយៈ​កំពង់​ផែ​នេះ ។

លោក​បន្ត​ថា ក្រុម​នេះ​បាន​នាំ​ចូល​ផលិតផល​ភាគច្រើន​ជា​សម្លៀក​បំពាក់ និង​ស្បែកជើង​ក្លែងបន្លំ ហើយ​ដាក់​តម្លៃ​យ៉ាង​ទាប​ដើម្បី​គេចពន្ធ ។ ពួក​គេ​ក៏​បាន​កុហក​ដែរ​ថា មិន​បាន​ទទួល​ផលិតផល ដើម្បី​គេច​ពី​ការ​បង់ពន្ធ​លើ​តម្លៃបន្ថែម ។

គួរ​បញ្ជាក់​ថា COSCO Shipping ជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​ជាងគេ​របស់​កំពង់​ផែ Piraeus តាំងពី​ឆ្នាំ​២០១៦​មក ។ ប្រទេស​ចិន​ចង់​ធ្វើ​ឲ្យ​កំពង់​ផែ​នេះ​ក្លាយជា​ច្រក​ទ្វារ​ទៅ​កាន់​តំបន់​អឺរ៉ុប ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី ។

ក្រុមហ៊ុន COSCO និយាយ​ថា ៖«​ក្រុមហ៊ុន​បាន​ដំណើរការ​អាជីវកម្ម​នៅ​ជុំវិញ​ពិភព​លោក។ ក្រុមហ៊ុន​គោរព​ច្បាប់​ក្នុងស្រុក​-​អន្តរជាតិ​បាន​ជាប់លាប់​និង​តឹងរ៉ឹង ហើយ​ព្យាយាម​ធ្វើ​ប្រតិបត្តិការ​ដោយ​ស្របច្បាប់​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ