ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ជលផល​វៀតណាម

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ នៅ​ពេល​កិច្ចព្រមព្រៀង​ទូលំទូលាយ និង​រីក​ចម្រើន នៃ​ភាព​ជា​ដៃគូ​អន្តរជាតិ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម (EVFTA) អនុម័ត​នោះ…

ទីក្រុង​ហូ​ជី​មិ​ញ ៖ នៅ​ពេល​កិច្ចព្រមព្រៀង​ទូលំទូលាយ និង​រីក​ចម្រើន នៃ​ភាព​ជា​ដៃគូ​អន្តរជាតិ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម (EVFTA) អនុម័ត​នោះ វិស័យ​ជលផល​វៀតណាម​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍ និង​ឱកាស​នាំ​ចេញ ។

លោក Vuong Duc Anh មក​ពី​នាយកដ្ឋាន​នាំ​ចេញ​-​នាំ​ចូល​ក្រោម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម និយាយ​ថា CPTPP និង EVFTA ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជំនាន់​ថ្មី ដោយ​សម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្មតាម​រយៈ​ការ​កាត់​បន្ថយពន្ធ ។

ក្រោម​កិច្ចព្រមព្រៀង EVFTA រាល់​ជលផល​វៀតណាម (​មិន​រាប់​បញ្ចូល​ត្រី​ធូ​ណា​កំប៉ុង និង​ប្រហិត​ត្រី​) នឹង​មិន​គិត​ពន្ធ​ប្រមាណ​៧​ឆ្នាំ​យ៉ាង​យូរ ។ នៅ​ពេល​កិច្ចព្រមព្រៀង CPTPP អនុម័ត ប្រទេស​កា​ណា​ដា និង​ប៉េ​រូ និង​កាត់​ពន្ធ​មក​ស្មើ​សូន្យ ហើយ​ប្រទេស​ដទៃ​នឹង​កាត់​បន្ថយ​ការ​ទប់ស្កាត់​ផ្សេង​ៗផង​ដែរ ។

លោក Anh បន្ត​ថា ៖« ការ​ចុះ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ នឹង​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​ក្នុង​វិស័យ​ជលផល​វៀតណាម​អាច​ពង្រីក​ទីផ្សារ​នាំ​ចេញ ជា​ពិសេស ទៅ​កាន់​ទីផ្សារ​ថ្មី​ៗ​ដូច​ជា កា​ណា​ដា ប៉េ​រូ និង​ម៉ិ​ក​ស៊ិ​ក ជាដើម ព្រោះ​ដៃគូ​ប្រកួតប្រជែង​របស់​វៀតណាម គឺ​ប្រទេស​ថៃ និង​ចិន មិន​ទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​វិស័យ​នេះ​ជា​មួយ​សហភាព​អឺរ៉ុប និង​មិន​ទាន់​ជា​សមាជិក​កិច្ចព្រមព្រៀង CPTPP នៅឡើយ​ទេ » ។

ជាមួយ​គ្នា​នេះ បន្ទាប់​ពី​កិច្ចព្រមព្រៀង EVFTA និង CPTPP បាន​អនុម័ត រាល់​ពន្ធ​លើ​បង្គា​ស្រស់ និង​បង្គា​កែ​ច្នៃ​ទៅ​កាន់​សហភាព​អឺរ៉ុប នឹង​ត្រូវ​កាត់​បន្ថយ ខណៈ​ឥណ្ឌា​ជា​ប្រទេស​នាំមុខ​ផ្នែក​នាំ​ចេញ​បង្គា នៅ​មិន​ទាន់​ជា​សមាជិក​របស់ CPTPP និង​មិន​ទាន់​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​នៅឡើយ​ទេ ។

យោង​តាម​អ្នកជំនាញ​វិស័យ​ជលផល​ឲ្យ​ដឹង​ថា នឹង​មានឱកាស​ធ្វើ​ឲ្យ​បច្ចេកវិទ្យា និង​គុណភាព​ផលិតផល​វៀតណាម​កាន់តែ​ល្អ​ប្រសើរ ខណៈ​អាច​ចូលរួម​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​សកល និង​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ផ្សេង​គ្នា​ថែម​ទៀត ។ ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជំនាន់​ថ្មី​នេះ តម្រូវ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់ ដែល​បង្កើត​ស្ថានភាព​អាជីវកម្ម​មាន​ស្ថិរភាព និង​តម្លាភាព ។

ប៉ុន្តែ​ក្រុមហ៊ុន​ក្នុងស្រុក ក៏​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស ព្រមទាំង​វិធានការ​តឹងរ៉ឹង​លើ​គុណភាព​ផលិតផល និង​ប្រភព​ដើម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ