ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះហ្មត់ទៅហើយ… ក្នុងព្រះវិហារ​

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ភ្លើងទៀន​ធូប​ បាន​ឆេះ​រាលដាល​អស់​សម្ភារ​ៈ​នៅ​ជុំវិញ​ប​ល័​ង្គព្រះ កាលពី​វេលា​ម៉ោង​០៤​រសៀល​​ថ្ងៃ​ទី​២២ ​មេ​សា ស្ថិតនៅ​វត្ត​ក្តុល​តា​ហែ​ន ​ក្នុងភូមិ​ក្តុល​ក្រោម ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​…

​ខេត្តបាត់ដំបង​៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ភ្លើងទៀន​ធូប​ បាន​ឆេះ​រាលដាល​អស់​សម្ភារ​ៈ​នៅ​ជុំវិញ​ប​ល័​ង្គព្រះ កាលពី​វេលា​ម៉ោង​០៤​រសៀល​​ថ្ងៃ​ទី​២២ ​មេ​សា ស្ថិតនៅ​វត្ត​ក្តុល​តា​ហែ​ន ​ក្នុងភូមិ​ក្តុល​ក្រោម ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។​

​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យ​នោះ​បាន​កើតឡើង​ចំ​ពេល​ថ្ងៃ​សីល ​ដែល​មាន​ពុទ្ធ​បរិស័ទ​ជា​ច្រើន ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​ស​ង្ឃ ​។ ប៉ុន្តែ​ពេល​មាន​អគ្គិភ័យ​កើតឡើង​នោះ គឺ​ពុទ្ធ​បរិស័ទ​បាន​ចាក​ចេញពី​វត្ត​អស់​ទៅ​​ហើយ រីឯ​ព្រះ​ស​ង្ឃ​និង​តា​អាចារ្យ ​ក៏​ទៅ​កាន់​កុដិ​អស់ពី​ក្នុង​ព្រះ​វិហារ​ដែរ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នោះ​នៅ​ក្នុង​ព្រះ​វិហារ​ខាង​មុខ​បល័ង្គ​ព្រះ​នៅ​មាន​ភ្លើងទៀន​ភ្លើង​ធួ​ប​នៅឡើយ​ ។ ដូច្នេះ ​គេ​សង្ស័យ​អគ្គិ​ភ័យ​នេះ ​អាច​បង្ក​ឡើង​ដោយសារ​ភ្លើងទៀន​ធូប ​ដែល​ដុត​នៅ​ខាង​មុខ​ប​ល័ង្គ​​ព្រះ​នេះ​ហើយ​។​

​បើ​តាម​ការ​ស្រង់​សំដី​ពី​ព្រះ​ស​ង្ឃ ​ដែល​គង់នៅ​ក្នុង​វត្ត​បាន​ឱ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​មាន​ផ្សែងហុយ​ខ្មួល​ខ្មាញ់​ចេញពី​ក្នុង​ព្រះ​វិហារ​ ដែល​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ​ទាំង​ព្រះ​ស​ង្ឃ​​ទាំង​តា​អាចារ្យ​បានរ​ត់ទៅ​មើល តែ​ព្រះ​វិហារ​មិន​បាន​បិទទ្វារ​​ទេ ហើយ​អគ្គិភ័យ​កំពុង​ឆេះ​សម្ភារ​:​នៅ​ខាង​មុខ​ប​ល័​ង្គ ​និង​ផ្នែក​ខាងលើ​ ។ គេ​សង្ស័យ​ភ្លើង​បាន​ឆេះ​ស្ពៃ​នៅ​ជុំវិញ​ប​ល័​ង្គ ​ដោយសារ​ខ្យល់ ព្រោះ​មិន​បាន​បិទ​ទ្វារ ​។ សម្ភារ​ :​ដែល​ខូចខាត​រួម​មាន គ្រឿង​ភ្លើង​ដែល​តុបតែង​ខាងក្រោយ​ព្រះ​កេស​ព្រះ​(​ពន្លឺ​
ឆ​ព​ណ្ណ​រង្សី​តំលៃ​៧០០​ដុល្រលា ស្បៃ​ហ៊ុមព័ទ្ធ​ប​ល័​ង្គ និង​ក្រណាត់​ពិ​ដាន និង​គ្រឿង​លំអ​ជា​ច្រើន​ទៀត​។​

អត្ថបទសរសេរ ដោយ