ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​សុទ្ធតែ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត មិនធម្មតា​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បង្ក្រាប​បទល្មើស​គម្រាម​ជំរិត​ទារប្រាក់ និង​ឆបោក​តាម​ប្រព័ន្ធ Internet (VOIP) ហេតុការណ៍​នៅ​វេលា​ម៉ោង​១៧​និង​២៥​នាទី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បង្ក្រាប​បទល្មើស​គម្រាម​ជំរិត​ទារប្រាក់ និង​ឆបោក​តាម​ប្រព័ន្ធ Internet (VOIP) ហេតុការណ៍​នៅ​វេលា​ម៉ោង​១៧​និង​២៥​នាទី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៣៨​ផ្លូវ លេខ​៦០៦ ក្រុម​៤២ ភូមិ​៩ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា អង្គភាព​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រោម​កិច្ច​សម្របសម្រួល​ពី​សំណាក់​លោក​សៀង សុខ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​បទល្មើស​ជនបរទេស ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ដោយ​យក​ម៉ាស៊ីន​ឧបករណ៍​ប​ម្លែ​ង​ពី​Internet ជា​មធ្យោបាយ​សម្រាប់​គម្រាម​ទារប្រាក់ និង​ឆបោក​ទៅ​ក្រៅប្រទេស ។

ជា​លទ្ធផល​សមត្ថកិច្ច​បាន​រក​ឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​បរទេស​សញ្ជាតិ​ចិន​សរុប​មាន​៧០​នាក់ ស្រី​០៤​នាក់ ។ ដោយឡែក​ទីតាំង​នៅ​ខណ្ឌ​សែន​សុខ​ចំនួន​៤៩​នាក់ ស្រី​១៥​នាក់ ដែល​សរុប​រួម​ចំនួន​១១៩​នាក់​ស្រី​១៩​នាក់ នៅ​ខណ្ឌ​សែន​សុខ​នៅ​វិទ្យាល័យ​មួយ​នៅ​តាម​ផ្លូវ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ។

ក្រោយ​ពេលធ្វើការ​ត្រួតពិនិត្យ​រួច ជនសង្ស័យ​ជា​ជនជាតិ​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ