ខេត្តត្បូងឃ្មុំ ៖ គ្រោះអគ្គីភ័យបានបង្កឱ្យមានការភ្ញាក់ផ្អើលដោយបានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋអស់ ចំនួន២ខ្នង។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោងប្រហែល៩ និង៣០នាទីព្រឹក ថ្ងៃទី២២ មេសា ២០១៨ នៅភូមិព្រះអណ្តោត ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។ ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយមិនបានឆេះឆ្លងទៅផ្ទះជិតខាងនោះទេ។ មន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា ចំពោះលំនៅឋានដែលឆេះនោះមាន ផ្ទះជនរងគ្រោះទី១-ឈ្មោះ ណោ ណែម ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិ កើតហេតុខាងលើ ដោយមានការបាត់បង់៖
១.ម៉ូតូម៉ាកហុងដាឌ្រីសេ១២៥ ស៊េរី២០១២ (១គ្រឿង)
២.ស្រូវចំនួន៣០ថាំង
៣.ផ្លែម្រេចចំនួន៣បេ
៤.លុយរៀលចំនួន៣០.០០០.០០០រៀល(សាមសិបលានរៀល)
៥.ផ្ទះមូយខ្នងប្រក់ក្បឿងមានបណ្តោយ៧ គុណ៨ម៉(១ខ្នង)
៦.ខ្ទមលក់អីវ៉ាន់ខាងមុខ១
៧.ម៉ាស៊ីនកិនស្រូវមួយសម្រាប់
៨.សម្ភារប្រើប្រាស់មួយចំនួនធំ។
ផ្ទះជនរងគ្រោះផ្ទះទី២-ឈ្មោះ ណោ ពេញ ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ការបាត់បង់មាន៖
១.ផ្ទះតៀមមួយខ្នងប្រក់សង្កីបណ្តោយ៥គុណនឹង៧ម៉
២.មាសសុទ្ធចំនួន២.៥០តម្លឹង
៣.លុយរៀលចំនួន១៥.០០០.០០០រៀល(ដប់ប្រាំលានរៀល)
៤.ប្រាក់ដុល្លារចំនួន ៣.០០០ដុល្លារ(បីពាន់ដុល្លារ)
៥.ស្រូវចំនួន៣០ថាំង។
មន្ត្រីនគរបាលបន្តថា ករណីខាងលើនេះមិនមានគ្រោះថ្នាក់របួស និងបាត់បង់ជីវិតមនុស្សទេក្នុង
ករណីនេះដែរដោយកងកម្លាំងសង្គ្រោះរថយន្តអគ្កិភ័យចំនួន៣គ្រឿងមកពីតាមបណ្តាស្រុកដូចជា របស់ស្រុកតំបែរ ក្រុងសួង និងរបស់ស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានសង្គ្រោះ និងទប់ស្កាត់បាន មិនមានឆ្លងទៅផ្ទះជិតខាងបានទៀតឡើយ។ ហើយមូលហេតុនៃការឆេះត្រូវបានរកឃើញថា ភ្លើងបានឆាបឆេះចេញពីតូបលក់ដូរដោយសារតែឆ្លងចរន្តអគ្គិសនី៕
https://www.youtube.com/watch?v=GfIkjqzMNsA
ចែករំលែកព័តមាននេះ