ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់​ធំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ធ្វើការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ​ផង​ដែរ​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាល​វេលា​ម៉ោង​៩…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ធ្វើការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ​ផង​ដែរ​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាល​វេលា​ម៉ោង​៩ និង​៣០​ព្រឹក ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​តារាង​បាល់ មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

  នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​នោះ​ម្នាក់​ឈ្មោះ ប៊ុ​ន លាង អាយុ​២៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សន សុ​ជាតិ អាយុ​២៤​ឆ្នាំ អ្នក​ទាំង​២​មានមុខ​របរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ហើយ​កម្លាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ពី​ជនសង្ស័យ​បាន​ចំនួន​២​កញ្ចប់​ធំ​។ នៅ​មុន​ពេល​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ទាំងនេះ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បាន​ធ្វើការ​ស្រាវជ្រាវ​យូរ​មក​ហើយ​ដែរ ក្រោយមក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា បានឃើញ​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​រាល់ថ្ងៃ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត ក្រោយ​ស៊ើប​អង្ករត​ដឹង​ច្បាស់​ហើយ កម្លាំង​នគរបាល​ខាងលើ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ហើយ​បាន​ឆែកឆេរ រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់​ធំ រួម​ជាមួយ​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​នាំ​ទៅ​កាន់​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ