ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បង​ឧទ្ធម្ភាគចក្រ​គ្មាន​មនុស្ស​បើក​ថ្មី​

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​ថ្លែងប្រាប់ SPUTNIK នា​ថ្ងៃ​ទី​២២ មេ​សា ថា ក្រុមហ៊ុន​នេះ​បាន​ធ្វើការ​បង្ហោះ​សាកល្បង​ឧ​ទ្ធ​ម្ភា​គ ចក្រ​គ្មាន​មនុស្ស​បើក​ថ្មី​របស់​ខ្លួន​ធុន VRT…

ប្រទេស​រុ​ស្ស៊ី ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​ថ្លែងប្រាប់ SPUTNIK នា​ថ្ងៃ​ទី​២២ មេ​សា ថា ក្រុមហ៊ុន​នេះ​បាន​ធ្វើការ​បង្ហោះ​សាកល្បង​ឧ​ទ្ធ​ម្ភា​គ
ចក្រ​គ្មាន​មនុស្ស​បើក​ថ្មី​របស់​ខ្លួន​ធុន VRT 300 ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​គូសបញ្ជាក់​ថា ពេល​នេះ​យើង​ឃើញ​ថា តួ​ឧទ្ធម្ភាគចក្រ​មាន​ភាពរឹងមាំ​ខ្លាំង​មាន​ន័យ​ថា យើង​ជ្រើសរើស​ត្រឹមត្រូវ​បណ្តា​សម្ភារ និង​បណ្តា​លក្ខណៈ​សម្បត្តិ​នៃ​រចនាសម្ព័ន្ធ​របស់​វា ។ ក្រុមហ៊ុន​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​នឹង​បញ្ចប់​ការងារ​ផលិត​ឧទ្ធម្ភាគ​ចក្រ​នេះ​នា​ដំណាច់ឆ្នាំ​២០១៩ ។ ឧទ្ធម្ភាគចក្រ​គ្មាន​មនុស្ស​បើក​ធុន​នេះ​ត្រូវ​បាន​គេ​បញ្ជា​ទិញ​ទុក​មុន​ចំនួន​១០០​គ្រឿង​រួច​ហើយ ដោយ​មាន​ទាំង​ប្រទេស​អា​រ៉ាប់​២​ផង ។

ឧទ្ធម្ភាគចក្រ​គ្មាន​មនុស្ស​បើក​ថ្មី​រុ​ស្ស៊ី​មាន​លក្ខណៈ​បច្ចេកទេស​ដូច​តទៅ ៖ មាន​ទម្ងន់​ពេល​​ហោះ​ច្រើន​បំផុត​៣០០​គីឡូក្រាម ជាមួយ​ការ​ផ្ទុះ​ទម្ងន់​៧០​គីឡូក្រាម អាច​ហោះ​ហើរ​​បាន​៦​ម៉ោង និង​មាន​ល្បឿន​១៨០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ។ វា​អាច​ហោះហើរ​ក្នុង​គ្រប់
ស្ថានភាព​ឧតុនិយម ទាំង​ពេល​ថ្ងៃ​ក៏​ដូច​ជា​ពេលយប់ ក្រោម​សីតុណ្ហភាព​៤០​អង្សា​សេ​ក្រោម​សូន្យ និង​ក្រោម​កំ​ដៅ​ជាង​៥០​អង្សា​សេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ