ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំចៀស​កុំ​វា​ធ្លាក់ តែ​ចៀស​មិន​រួច ធ្លាក់ស្លា.ប់​2​នាក់

5 ឆ្នាំ មុន

ប្រទេស​ក្រិ​ក ៖ ទីភ្នាក់ងារ​ព័ត៌មាន​ក្រិ​ក AMNA រាយការណ៍​ថា មនុស្ស​២​នាក់​ដែល​ជិះ​ក្នុង​យន្តហោះ​តូច​មួយ​ហើយ​ធ្លាក់​កាលពី​ថ្ងៃ​ទី​២១ មេ​សា នៅ​ភាគ​កណ្តាល​ប្រទេស​ក្រិ​កបាន​ស្លាប់ ។ យន្តហោះ​នេះ​ធ្លាក់​ជិត​ភូមិ…

ប្រទេស​ក្រិ​ក ៖ ទីភ្នាក់ងារ​ព័ត៌មាន​ក្រិ​ក AMNA រាយការណ៍​ថា មនុស្ស​២​នាក់​ដែល​ជិះ​ក្នុង​យន្តហោះ​តូច​មួយ​ហើយ​ធ្លាក់​កាលពី​ថ្ងៃ​ទី​២១ មេ​សា នៅ​ភាគ​កណ្តាល​ប្រទេស​ក្រិ​កបាន​ស្លាប់ ។ យន្តហោះ​នេះ​ធ្លាក់​ជិត​ភូមិ SKALOMA FOKIDAS ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​អា​ថែ​ន ។

មុន​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក្រិ​ក​រាយការណ៍​ពី​ការ​រក​ឃើញ​សាកសព​មនុស្ស​ម្នាក់ ហើយ​មនុស្ស​ម្នាក់​ទៀត​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ ដែល​នៅ​ជិត ។ ដោយសារ​របួសធ្ងន់​ពេក​មនុស្ស​នោះ​ក៏​ស្លាប់​ដែរ ។

យោង​តាម AMNA ថា យន្តហោះ​តូច​នេះ​ហោះ​ចាក​ចេញពី​ទីក្រុង KASTRO EVOIAS ឆ្ពោះទៅ​កាន់​ក្រុង MESSOLONGHI ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ខាងលិច​តំបន់​ភ្នំ ដែល​ជា​កន្លែង​ធ្លាក់​ពេល​មាន​ខ្យល់​ខ្លាំង​នៅ​ទីនោះ ។

សាក្សី​ទាំងឡាយ​និយាយ​ថា អ្នក​បើក​យន្តហោះ​នេះ​ប៉ុនប៉ង​ចៀសវាង​កុំឱ្យ​វា​ធ្លាក់ តែ​ពុំ​អាច​ចៀស​រួច ។ យន្តហោះ​តូច​ជួប​គ្រោះថ្នាក់​នេះ​ធុន PIPER ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ