ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​៥០​នាក់​មាន​ទាំង​កាំបិត ពូថៅ នាំ​គ្នា​ការពារ​ដី

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់​មានកាំបិត ពូថៅ នាំ​គ្នា​ការពារ​ដី​ដែល​បែងចែក​សម័យ​សមាហរណកម្ម​នៅ​ពេល​ដី​មាន​ហាងឆេង​មាន​ក្រុម​ឆ្លៀតឱកាស​លួច​បោះ​បង្គោល ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ឃើញ​មាន​ប្រជាពលរដ្ឋ​១​ក្រុម​ប្រមាណ​ជិត​៥០​នាក់​មានកាំបិត…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់​មានកាំបិត ពូថៅ នាំ​គ្នា​ការពារ​ដី​ដែល​បែងចែក​សម័យ​សមាហរណកម្ម​នៅ​ពេល​ដី​មាន​ហាងឆេង​មាន​ក្រុម​ឆ្លៀតឱកាស​លួច​បោះ​បង្គោល ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ឃើញ​មាន​ប្រជាពលរដ្ឋ​១​ក្រុម​ប្រមាណ​ជិត​៥០​នាក់​មានកាំបិត ពូថៅ ដំបង គ្រប់​ដៃ​បាន​នាំ​គ្នា​ការពារ​ដីធ្លី​នាំ​គ្នា​ការពារ​ទាំង​យប់​ថ្ងៃ​ស្ថិត​ភូមិ​បន្ទាយ​ទី​មួយ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

តំណាង​ប្រជាពលរដ្ឋ​មានឈ្មោះ អ៊ឹ​ង មុន និង​ឈ្មោះ ឡា​ច ថេ​ន បាន​ប្រាប់​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​មានកាំបិត ពូថៅ ដំបង គ្រប់​ដៃ​នេះ​ដើម្បី​ការពារ​ដីធ្លី​ទាំង​យប់ និង​ថ្ងៃ​ដែល​ការពារ​ក្រុម​ឆ្លៀតឱកាស​ធ្វើ​អាណា​ធិ​ប​តេ​យ្យ​ប្រមាណ​៨​នាក់​លួច​បោះ​ប​ង្គោ​លើ​ដី​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ​ដែល​មាន​ផ្ទៃដី ១.៣៣៧.៧៩៨ ម៉ែត្រការ៉េ​ស្ថិត​ភូមិ​បន្ទាយ​ទី​មួយ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

តំណាង​បាន​បញ្ជាក់​ថា ដី​ណុ​ច​ដែល​ពួក​គាត់​ការពារ​នេះ​ជា​ដី​ដែល​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​-​ឃុំ​បែងចែក​ក្រោយ​ពេល​សមាហរណកម្ម​ខ្មែរក្រហម​ព្រោះ​ពួក​គាត់​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​អតីត​ទ័ព​ខ្មែរក្រហម​ដី​នេះ​បែក​ចែក​ជា​ដី​ព្រៃ និង​មាន​មីន​បាន​នាំ​គ្នា​កាប់​ឆ្កា​ព្រៃ​ដោះ​មីន​ដោយ​ខ្លួនឯង ឬ​ជួល​គេ​ឱ្យ​ដោះ​រហូត​ធ្វើ​អាស្រ័យ​ផល​សម្រាប់​ជីវភាព​គ្រួសារ ។

តែ​មុន និង​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​២០១៨​លិចឮ​ថា ដី​ចំណុច​នេះ​មាន​ហាងឆេង និង​មាន​តំលៃ​ខ្លះ​ស្រាប់តែ​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​មិន​ទាន់​ទាំង​ចប់​ផង​ទៅ​មើល​ដី​ឃើញ​មាន​បង្គោល​បាញ់ថ្នាំ​ទើប​បងប្អូន​ប្រជាពលរដ្ឋ​២១​គ្រួ​សារបាន​នាំ​កូនចៅ​មានកាំបិត ពូថៅ ដំបង គ្រប់​ដៃ​ទៅ​ដេក​ទាំង​យប់ និង​ថ្ងៃ​ឃ្លាំមើល​ក្រុម​ឆ្លៀតឱកាស​ធ្វើ​អាណា​ធិ​ប​តេ​យ្យ​លួច​បោះបង្គោល​លើ​ដី​របស់​ជា​ពលរដ្ឋ​ដែល​គេ​អាស្រ័យ​ផល​រាល់​ឆ្នាំ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ