ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះ​បី​នាង​ក្រមុំ​បាន​សម្រេច ជីដូនស្រែក​ទាន់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន បន្ទាប់​ពី​មាន​បណ្ដឹង​ពី​នារី​ម្នាក់​ប្ដឹង​ថា ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​ពេល​កំពុង​ងូតទឹក​ពាង ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​0៩​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមេសា នៅ​ចំណុច​ក្បែរ​ពាងទឹក ស្ថិត​ក្នុងស្រុក​មុខកំពូល…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន បន្ទាប់​ពី​មាន​បណ្ដឹង​ពី​នារី​ម្នាក់​ប្ដឹង​ថា ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​ពេល​កំពុង​ងូតទឹក​ពាង ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​0៩​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមេសា នៅ​ចំណុច​ក្បែរ​ពាងទឹក ស្ថិត​ក្នុងស្រុក​មុខកំពូល ។

មន្ត្រី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ជន​ស​ង្ស័​យា​ខាងលើ​ឈ្មោះ ហន ហាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ នៅ​ភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ចំណែក​នារី​រង​គ្រោះ​អាយុ​18​ឆ្នាំ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា មុន​កើតហេតុ​ល្ងាច​ថ្ងៃ​ទី​២១​នោះ នារី​រង​គ្រោះ​ចងពុង​សារុង​កៅស៊ូ​មុជទឹក​ពាង​នៅ​មុខ​ផ្ទះ​ដូនជី​របស់​នាង​ក្នុង​វត្ត​មួយ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​អង្គុយ​​ដុសធ្មេញ ស្រាប់តែ​ជនសង្ស័យ​បាន​យក​សំពត់​ងូត​របស់​ព្រះសង្ឃ​បត់​ជា​បួន​មក​គ្រប​លើ​ក្បាល ហើយ​យកដៃ​ខ្ទប់មាត់​នឹង​រឹត​.​ក​ក្នុង​បំណង​ចាប់រំលោភ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​វ៉ៃពាងទឹក និង​រើបំរះ​ដួល​លើ​ភក់​ក​កឹ​ត​ក្បាលជង្គង់​ស្តាំ​ទៅ​លើ​ថ្ម​ធ្វើ​ឱ្យ​មាន​ស្នាម​រូស​2​កន្លែង ស្នាម​របួស​មេជើង​ស្តាំ​1​កន្លែង និង​ហើម​បបូរមាត់​ស្តាំ​។ ពេល​នោះ​ជីដូន​ជន​រង​គ្រោះ​​ឃើញ​ជនសង្ស័យ​កំពុង​បី​ជន​រង​គ្រោះ គាត់​ក៏​ស្រែក​ឆោឡោ​ថា «​ចោរ​ៗៗ» ស្រាប់​ជន​សង្ស័យ​ទំលាក់​ជន​រង​គ្រោះ​ចុះ ហើយ​រត់​បាត់​តែ​ម្តង​។

ក្រោយ​ពី​កើតហេតុ​រួច​ជន​រង​គ្រោះ និង​ជីដូន​នាំ​គ្នា​ទៅ​ផ្ទះ​លោក​មេឃុំ ដើម្បី​ប្តឹង តែ​លោក​មេឃុំ​មិន​នៅ​ក៏​ផ្តាំ​ប្រពន្ធ​មេឃុំ​ថា «​ព្រឹកស្អែក​ឱ្យ​លោក​មេឃុំ​ទៅ​ជួប​នៅ​វត្ត​កុំ​ខាន​»​។ លុះ​ព្រឹក​ឡើង​ម៉ោ​ថ្ងៃ​ទី​២២ មេ​សា​នេះ លោក​មេឃុំ​បាន​ទៅ​កន្លែង​កើតហេតុ​ជួប​ជីដូន និង​ជន​រង​គ្រោះ​រួច​រាយការណ៍​ឱ្យ​លោក​មេ​ប​ប៉ុស្តិ៍​។

ក្រោយ​បាន​ទទួល​ព័ត៌មាន​រួច​នៅ​ម៉ោង​8​និង​30​នាទី​ព្រឹក​ថ្ងៃ​ដដែល សមត្ថកិច្ច​ប៉ុស្តិ៍​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ ហើយ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​ជន​រង​គ្រោះ​ប៉ុនប៉ង​រំលោភ​ពិតប្រាកដ​មែន​។ ខណៈ​ពេល​នេះ​នគរបាល​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ