ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​អួត​ថា ជា​មនុស្ស​អស្ចារ្យ ក្រោយ​ទទួលទាន​តែ​ផ្លែ​ឈើ

5 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អតីត​សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អះអាង​ថា រូប​លោក​អាច​សំយោគ​យក​ឧស្ម័ន​នី​ត្រូ​សែន​ពី​ខ្យល់អាកាស​ប​ម្លែ​ង​ទៅ​ជា​ប្រូតេអ៊ីន…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អតីត​សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អះអាង​ថា រូប​លោក​អាច​សំយោគ​យក​ឧស្ម័ន​នី​ត្រូ​សែន​ពី​ខ្យល់អាកាស​ប​ម្លែ​ង​ទៅ​ជា​ប្រូតេអ៊ីន ក្រោយ​ពេល​បរិភោគ​តែ​ផ្លែ​ឈើ​សុទ្ធ​ក្នុង​រយៈពេល​៨​ឆ្នាំ​។

នៅ​ឆ្នាំ​២០០៩ សាស្ត្រាចារ្យ Mizuki Nakano បាន​ចាប់ផ្តើម​សាកល្បង​លើ​ខ្លួនឯង ដោយ​មិន​ទទួលទាន​អ្វី​ទាល់តែ​សោះ​ក្រៅពី​ផ្លែ​ឈើ​។ លោក​មិនមែន​ចាប់ផ្តើម​ភ្លាម ទទួលទាន​តែ​ផ្លែ​ឈើ​សុទ្ធ​នោះ​ដែរ​។ ជាដំបូង លោក​ព្យាយាម​បង្កើន​ការ​ទទួល​ឲ្យ​ដល់​កម្រិត​មួយ ដែល​ធ្វើ​ឲ្យ​លោក​អាច​ពឹង​តែ​លើ​ផ្លែ​ឈើ​តែ​មួយ​មុខ សូ​ម្បី​តែ​ទឹក​ក៏​លោក​ផឹកទឹក​ផ្លែ​ឈើ​ដែរ​។

មានការ​សិក្សា​ជា​ច្រើន​លើក​ឡើង​ថា យើង​មិន​អាច​រស់​ដោយ​ពឹង​តែ​លើ​ការ​ទទួលទាន​ផ្លែ​ឈើ​នោះ​ទេ ព្រោះថា វា​គ្មាន​សារធាតុ​ប្រូតេអ៊ីន និង​វីតាមីន​បេ​១២​។ រាង​កាយ​យើង​ត្រូវ​តែ​មាន​តុល្យភាព​រវាង​ស្ករ ប្រូតេអ៊ីន និង​ខ្លាញ់​។ ផ្លែ​ឈើ​តែ​មួយ​មុខ​មិន​អាច​ជួយ​យើង​បាន​​ទេ​។ តែ​សម្រាប់ លោក​សាស្ត្រាចារ្យ Mizuki វិញ នៅ​តែ​ចង់​ពិសោធន៍​មើល​លើ​ខ្លួន​ឯង​។

នៅ​ពេល​ថ្មី​ៗ​នេះ លោក​បាន​ត្រឡប់​មក​ជាមួយនឹង​លទ្ធផល​ស្រាវជ្រាវ​មួយ​។ លោក​ថា រាង​កាយ​របស់​លោក​នា​ពេល​នេះ មាន​បាក់តេរី​ម្យ៉ាង​អា​ចប​ម្លែ​ង​ឧស្ម័ន​នី​ត្រូ​សែន​ក្នុង​ខ្យល់ ឲ្យ​ទៅ​ជា​ប្រូតេអ៊ីន​សម្រាប់​ប្រើប្រាស់ ក្រោយ​ពី​ទទួលទាន​តែ​ផ្លែ​ឈើ​រយៈពេល​៨​ឆ្នាំ​។

យើង​ឃើញ​ថា វា​ពិតជា​អស្ចារ្យ​ណាស់ ប្រសិនបើ​គ្រប់​គ្នា​អាច​ដូច​លោក​សាស្ត្រាចារ្យ​។ តែ​ការ​រក​ឃើញ​របស់​លោក​មិន​ត្រូវ​បាន​គេ​យក​ជា​ការ​ទេ ព្រោះតែ​មិន​មានការ​សិក្សា​ឲ្យ​ស៊ីជម្រៅ​។ យើង​ត្រូវ​មាន​លំនឹង​អាហារ ទើប​មាន​សុខភាព​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ