ខេត្តតាកែវ ៖ រមណីយដ្ឋានអន្លង់ភ្ញៀវ គឺជារមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយដែលកំពុងទាក់ទាញអ្នកទស្សនាមកលេងច្រើន បើទោះជានៅទីនោះទើបតែបើកដំណើរការកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ក៏ដោយ ។ រមណីយដ្ឋានមួយនេះ មានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំ និងចង្កេះភ្នំព្រមទាំងមានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញថែមទៀតផង ហើយនឹងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ ។
រមណីដ្ឋាននេះមានទីតាំង នៅភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ បើជិះមកពីភ្នំពេញតាមផ្លូវជាតិលេខ៣ ដល់ផ្សារអង្គតាសោម (៧៧ គីឡូម៉ែត្រ ពីភ្នំពេញ) ហើយបើយើងធ្វើដំណើរតាមបណ្តោយផ្លូវខេត្តលេខ១៣២ ដល់កន្លែងកម្សាន្តអន្លង់ភ្ញៀវនោះ មានប្រវែង៣៩គីឡូម៉ែត្រទៀត និងទៅដល់ហើយ ។
រីឯបងប្អូនយើងដែលបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីភ្នំពេញមកដល់រង្វង់មូលព្រះវិស្ណុ អូចំបក់មានចម្ងាយ៧៨គីឡូម៉ែត្រ រួចបត់ស្តាំដោយធ្វើដំណើរតាមផ្លូវខេត្តលេខ២២ ដល់ផ្លូវបំបែកអង្គតាសោម មានចម្ងាយ១២គីឡូម៉ែត្រ រួចបន្តដំណើរតាមបណ្តោយផ្លូវខេត្តលេខ១៣២ ចម្ងាយ៣៩គីឡូម៉ែត្រ បងប្អូន និងទៅដល់មណ្ឌលកម្សាន្តអន្លង់ភ្ញៀវជាក់ជាមិនខានឡើយ ។
ដោយយើងឃើញមានភ្នំច្រើន និងចម្ការស្វាយ នៅខាងឆ្វេងដៃ គឺអន្លង់ភ្ញៀវហើយ ។ ហើយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពែណីខ្មែរកន្លងទៅនេះ មានបងប្អូនយើងបានទៅលេងនៅទីនោះយ៉ាងច្រើនផងដែរ ៕
ចែករំលែកព័តមាននេះ