ខេត្តឧត្តរមានជ័យ ៖ ប៉ូលិសកងវរសេនាតូចលេខ៩០៥ ការពារព្រំដែនគោកកម្ពុជា-ថៃធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់ ទប់ស្កាត់មុនពេលធ្វើសកម្មភាព កាលពីវេលាម៉ោង២២យប់ ថ្ងៃទី២១ មេសា ២០១៨ នៅក្នុងភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្មេងទំនើងដែលប៉ូលិសធ្វើការឃាត់ខ្លួនទី១- ឈ្មោះអាន ស៊ីគ័ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ទី២- ឈ្មោះជឹម ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ – ឈ្មោះផាន់ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់រស់នៅភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ និងម្នាក់ទៀតឈ្មោះឡាំ សិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឯកភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលដកហូតវត្ថុតាងដាវសាំម៉ូរ៉ៃ២ដើម ម៉ូតូដែលជិះគោលបំណងធ្វើសកម្មភាព២គ្រឿង ។
លោកវរសេនីយ៍ឯកស៊ុ សារឿន មេបញ្ជាការកងវរសេនាតូច៩០៥បានឱ្យដឹងថា នៅតាមខ្សែបន្ទាត់ព្រំដែនដែលស្ថិតនៅក្នុងភូមិសាស្ត្រប៉ូលិសព្រំដែនទទួលខុសត្រូវរាល់សកម្មភាពបទល្មើសទូទៅ ។
លោកបានបញ្ចាក់ថា មុនពេលឃាត់ក្រុមក្មេងទំនើង៤នាក់រូបនេះ ដោយបានទទួលរាយការណ៍ពីកម្លាំងដែលឈរជើងតាមគោលដៅថា ក្រុមក្មេងនេះបម្រុងធ្វើសកម្មភាព ខណៈមានដាវសាំម៉ូរ៉ៃ ហើយលោកបានបញ្ជាឱ្យឃាត់ខ្លួននាំមកប៉ុស្តិ៍ធ្វើការសាកសួរ និងធ្វើការអប់រំ រួចឱ្យអាណាព្យាបាលរួមទាំងអាជ្ញាធរមកធានាយកទៅវិញ ៕
ចែករំលែកព័តមាននេះ