ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​នយោបាយ​ប្រមាណ​១០ អាច​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​២៩​កក្កដា​២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ប្រមាណ​ជាង​១០​ដែល​កំពុង​ធ្វើ​នយោបាយ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​សកល​ជ្រើសតាំង តំណាងរាស្ត្រ​អាណត្តិ​៦​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​បញ្ជូន​ឈ្មោះ​បេក្ខជន និង​ចុះបញ្ជី​គណបក្ស​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាន់​ពេលវេលា​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ប្រមាណ​ជាង​១០​ដែល​កំពុង​ធ្វើ​នយោបាយ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​សកល​ជ្រើសតាំង តំណាងរាស្ត្រ​អាណត្តិ​៦​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​បញ្ជូន​ឈ្មោះ​បេក្ខជន និង​ចុះបញ្ជី​គណបក្ស​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាន់​ពេលវេលា​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​ខាង​មុខ ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​)​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨​បាន​ប្រកាស​ពី​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ស្តី​ពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​(​គជ​ប​) ។

គជ​ប​បាន​លើក​ឡើង​ថា ៖ កិច្ចប្រជុំ​នឹង​លើក​ឡើង​ពី​ការ​ចុះបញ្ជី​បក្សនយោបាយ និង​បញ្ជី​ឈ្មោះ​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ដែល​នឹង​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ ។ ភាគី​ពាក់ព័ន្ធ​ដែល​គ្រោង​ចូលរួម​មាន​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្ស​នយោបាយ អង្គការ​ជាតិ អន្តរជាតិ អ្នក​សារព័ត៌មាន និង​តំណាង​ស្ថានទូត​នានា​នៅ​កម្ពុជា ។

ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក​នុ​ត​សុខុម អនុប្រធាន (​គជ​ប​) នឹង​ធ្វើការ​សំណេះសំណាល និង​ឆ្លើយ​សំណួរ​របស់​អ្នកចូលរួម​នានា ។ គជ​ប​បាន​អះអាង​ថា តាម​បញ្ជី​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព កាលពី​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​៨,៣​លាន​នាក់​ចាប់ពី​អាយុ​១៨​ឡើង មាន​សិទ្ធិ​បោះ​ឆ្នោត​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត ខែកក្កដា​២០១៨​ខាង​មុខ ។

លោក​គុ​ជ លី អនុប្រធាន និង​អ្នកនាំពាក្យ​គណ​ប​ក្យ​ខ្មែរ​តែ​មួយ​ធ្លាប់​បាន​ប្រាប់​កោះសន្តិភាព​ថា គណបក្ស​លោក​គ្រោង​ដាក់​បេក្ខភាព នៅ​តាម​មណ្ឌល​រាជធានី​ខេត្ត​ទាំង​២៥ នៅ​ទូ​ទាំង​ប្រទេស ខណៈ​ពេល​នេះ​មាន​ខេត្ត​-​ក្រុង​ប្រមាណ​១០​បាន​រៀបចំ​រួចរាល់ ។ គណបក្ស​ថ្មី​ទើប​ចាប់កំណើត​មួយ​នេះ​បាន​បង្ហាញ​សាធារណៈជន​ដោយ​អះអាង​ថា បក្ស​នេះ​គ្រោង​យក​គោលការណ៍​ទាំងឡាយ​របស់​សព​លោក​បណ្ឌិត​កែម ឡី មក​បន្ត​អនុវត្ត​សម្រាប់​ដឹកនាំ​ប្រទេស​នៅ​ពេល​ជាប់​ឆ្នោត ។ ក្នុង​នោះ​គោ​លន​យោ​បាន​របស់​ខ្លួន​មាន​ចំនួន​១០​ចំណុច ដែល​គ្រោង​ស​ផ្សព្វផ្សាយ​នៅ​ពេល​ឃោស​មា ដើម្បី​ទទួល​បានការ​គាំទ្រ ។

កាលពី​ថ្ងៃ​ទី​៨ ខែមេសា​នេះ គណបក្ស​បាន​ធ្វើ​សមាជ​ដំបូង​នៅ​ស្រុក​ត្រាំកក់​ខេត្តតាកែវ ដើម្បី​បង្ហាញ​ពី​សកម្មភាព​នយោបាយ​របស់​ខ្លួន ។ ក្រៅពី​ប្រកាស​ឲ្យ​ខ្មែរ​រួម​គ្នា គិត​ពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​នៅ​មានការ​អះអាង​ពី​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​សព​លោក​កែម ឡី ដែល​បាន​ស្លាប់​ទៅ ។
លោក​បាន​លើក​ឡើង​ថា ៖ «​យើងខ្ញុំ​បាន​សម្រេចចិត្ត​បង្កើត​គណបក្ស​ខ្មែរ​តែ​មួយ​បាន​ផ្លូវការ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​២០១៨ ។ ប៉ុន្តែ​មាន​បងប្អូន​មួយ​ចំនួន​បាន​និយាយ​មក​ពួក​យើងខ្ញុំ​កុំទៅ​ចូលរួម​បោះ​ឆ្នោត​បង្គ្រប់កិច្ច​ឳ្យ​បក្ស​cpp ។ គណបក្ស​ខ្មែរ​តែ​មួយ​មិន​ទៅ​រណប​បក្ស​ណា​ទេ តែ Khmer United Party (KUP) នឹង​ចូលរួម​បោះ​ឆ្នោត ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​របប​យិ​ន​សិន​របស់​លោក ហ៊ុន សែន ឳ្យ​ខាង​តែ​បាន​នៅ​ថ្ងៃ​ខាង​មុខ​» ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ត្រៀម​បញ្ជី​បេក្ខជន និង​បំរុង​រួចរាល់​សម្រាប់​ដាក់​ជូន (​គជ​ប​)​នៅ​ចុង​ខែមេសា​នេះ ។ លោក​បន្ត​ថា ៖ «​យើង​មាន​បេ​ក្ខ​នារី​ប្រមាណ​២០%​សម្រាប់​ឈរឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ​» ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​ការ​លើក​ឡើង​របស់​គណបក្ស​ខ្មែរ​តែ​មួយ​ថា បង់​យកជ័យ​ជំនះ ឬ​ផ្តោ​ល​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​វា​មិន​ខុស​ទេ ។ បើសិនជា​គណបក្ស​នោះ​ទទួល​បាន​អាសនៈ​ដឹកនាំ​ប្រទេស​បាន​ទើប​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​ថា​៖ «​នេះ​គ្រាន់តែ​ជាម​ហិ​ច្ឆិ​តា​របស់​គេ​ទេ មិន​មាន​អ្វី​ខុស​ព្រោះ គេ​ចូលរួម​បោះ​ឆ្នោត​ដោយ​ក្តី​សង្ឃឹមថា​ឈ្នះ​» ។ លោក​បាន​ប៉ាន់​ស្មានថា សម្រាប់​អាណត្តិ​នេះ​អាច​មាន​គណបក្ស​នយោបាយ​ប្រមាណ​មិន​ដល់​១០ ឬ​លើស​១០​បន្តិច​អាច​ចុះបញ្ជី​នៅ​គជ​ប និង​បញ្ជី​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ ។

លោក​ថា ចំនួន​បក្ស​ច្បាស់លាស់​ដែល​ចុះបញ្ជី​លុះត្រា​ណា​គជ​ប​បិទ​បញ្ជី​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១៤ ឧសភា​ខាង​មុខ​ទើប​ដឹង ។ ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​វិញ លោក​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​លើក​ឡើង​ថា មាន​ក្រុមប្រឆាំង​មួយ​ចំនួន​បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១២ ខែមេសា​នេះ ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ខាង​មុខ ។ តែ​លោក​ថា ព្រះមហាក្សត្រ​ដើរតួ​ជា​អាជ្ញាកណ្តាល​មិន​កាន់ជើង​ខាង​ណា​ទេ ៕

កែសម្រួលដោយ