ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​បាន​មួយ លុះ​សួរ​ចុះឡើង​បាន​អស់​តែ​ម្តង

5 ឆ្នាំ មុន
  • បាត់ដំបង

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ជួញដូរ និង​សេព​គ្រឿងញៀន​ចំនួន​5​នាក់ ត្រូវ​បាន​នគរបាល​ជំនាញ​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ និង​យប់​ទី​២០ មេ​សា​នេះ នៅ​ក្នុង​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ជួញដូរ និង​សេព​គ្រឿងញៀន​ចំនួន​5​នាក់ ត្រូវ​បាន​នគរបាល​ជំនាញ​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ និង​យប់​ទី​២០ មេ​សា​នេះ នៅ​ក្នុង​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ទី​១- ឈ្មោះ​ឌី សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត (​រក្សា​ទុក និង​ប្រើប្រាស់​) ទី​២- ឈ្មោះ​អែម ភារ​ម្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ជួញដូរ​) ទី​៣- ភិន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត (​សេព​) ទី​៤- ឈ្មោះ​ចិ​ត្រា ​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត (​សេព​) និង​ទី​៥-​ឈ្មោះ​ថា ឬ​ទ្ធី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ ត​(​សេព​) ។

លោក​វរសេនីយ៍ឯក​ធិ​ន​ស៊ិ​ន​ដេ​ត​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធិ​ភាព និង​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់​ខែ​ម​ស្នងការ​នគរបាល​ខេត្ត​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​តាម​មូលដ្ឋាន ខណៈ​សមត្ថកិច្ច​ចុះ​ល្បាត​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ប៉ះ​ចំ​មុខសញ្ញា​សង្ស័យ​ទី​១ ឃាត់​ឆែកឆេរ​នៅ​មុខ​សាលា​បឋម​សិក្សា​ព្រហ្ម​និមិត្ត ភូមិ​ក្បាលស្ពាន​១ រសៀល​ថ្ងៃ​ទី​២០ មេ​សា​នេះ រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ស​ថ្លា​ក្រាម​(​ខេ​ទឹកកក​)​ចំនួន​២​កូន​ថង់​តូច និង​ឧបករណ៍​កែ​ច្នៃ​ជក់​មួយ​ចំនួន​ទៀត ។

លោក​អធិការ​បន្ត​ថា ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទី​១​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​មុខ​កាស៊ីណូ​មួយ គឺ​ជនសង្ស័យ​ទី​២ គឺ​ករណី​ជួញដូរ ។ លោក​បន្ត​ថា លុះ​ម៉ោងជាង​២២​យប់​ថ្ងៃ​ដដែល​សមត្ថកិច្ច​បន្ត​ទៅ​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ពាន់​សេព ។

លោក​អធិការ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៥ ក្រោយ​ធ្វើ​កំណត់ហេតុ​រួច បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ