ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​របស់​​កាហ្វេ​​ចំពោះ​​ជំងឺមហារីក​ថ្លើម

5 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ពួក​គេ​មិន​ទាន់​បាន​រក​ឃើញ​នៅឡើយ​ពី​ហេតុផល​ផ្សេង​នៃ​ការ​ចូល​ចិត្ត​កាហ្វេ​នោះ​ទេ ។ ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា អ្នក​ដែល​ផឹក​កាហ្វេ​យ៉ាង​ហោច​ណាស់​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម បើ​​ធៀប​​ទៅ​នឹង​អ្នក​ដែល​ផឹក​ម្តងម្កាល ។ នៅ​ពេល​ដែល​ការ​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ​១៩៩០, អ្នក​ស្រាវជ្រាវ​បាន​សួរ​ទៅ​លើ​មនុស្ស​ពេញវ័យ​ជិត​១៨០.០០០​នាក់…

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ពួក​គេ​មិន​ទាន់​បាន​រក​ឃើញ​នៅឡើយ​ពី​ហេតុផល​ផ្សេង​នៃ​ការ​ចូល​ចិត្ត​កាហ្វេ​នោះ​ទេ ។ ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា អ្នក​ដែល​ផឹក​កាហ្វេ​យ៉ាង​ហោច​ណាស់​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម បើ​​ធៀប​​ទៅ​នឹង​អ្នក​ដែល​ផឹក​ម្តងម្កាល ។

នៅ​ពេល​ដែល​ការ​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ​១៩៩០, អ្នក​ស្រាវជ្រាវ​បាន​សួរ​ទៅ​លើ​មនុស្ស​ពេញវ័យ​ជិត​១៨០.០០០​នាក់ ដែល​មាន​សញ្ជាតិ និង​ពូជសាសន៍ ខុស​ៗ​គ្នា អំពី​ការ​ផឹក​កាហ្វេ និង​ទម្លាប់​នៃ​ការ​រស់នៅ​ដទៃ​ទៀត ។

អ្នកចូលរួម​ត្រូវ​បាន​គេ​តាមដាន​អស់​រយៈពេល​១៨​ឆ្នាំ​,​ហើយ​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ថា​ តើ​មាន​អ្នកចូលរួម​ប៉ុន្មាន​នាក់​មហារីក​ថ្លើម (hepatocellular carcinoma)​។ រហូត​មក​ដល់​ពេល​នេះ​, អ្នកចូលរួម​៤៩៨​នាក់ ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺមហារីក​ថ្លើម ។

អ្នក​ដែល​បាន​និយាយ​ថា ពួក​គេ​បាន​ផឹក​កាហ្វេ​ពី​មួយ​ពែង​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ កើត​មហារីក​ថ្លើម ២៩% បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​ផឹក​តិច​ជាង​៦​ពែង​ក្នុង​មួ​យស​ប្តា​ហ៍ ។ ផឹក​កាន់តែ​ច្រើន​ហាក់ដូចជា​កាន់តែ​ល្អ​៖ អ្នក​ដែល​ផឹក​កាហ្វេ​ជា​ទៀងទាត់​លើស​ពី​៤​ពែង​ក្នុង​មួយ​ថ្ងៃ មានការ​ថយ​ចុះ​ហានិភ័យ​នៃ​មហារីក​ថ្លើម​៤២% បើ​យោង​ទៅ​តាម​ការ​សិក្សា​នេះ ។

យោង​ទៅ​តាម​សមាគម​សិក្សា​ពី​មហារីក​របស់​សហរដ្ឋអាមេរិក បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៨១​នាក់ និង​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​១៩៦​នាក់ នឹង​មាន​ជំងឺមហារីក​ថ្លើម​ក្នុង​ជីវិត​របស់​ពួក​គេ ។ ការ​ថយ​ចុះ​ហានិភ័យ​២៩%​បាន​បន្ថយ ឱកាស​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​ត្រឹម​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​១០៤​នាក់ និង​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​២៥៣​នាក់ ។

លើស​ពី​នេះ​ការ​ថយ​ចុះ​ទាំងនោះ​គឺ​នៅ​តែ​មាន ក្រោយ​ពី​អ្នក​ស្រាវជ្រាវ​បាន​មើល​លើ​កត្តា​ដទៃ​ទៀត ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម​ដូច​ជា អាយុ​, ភាពធាត់​, ការ​ជក់បារី​, ការ​ផឹកស្រា​, ភេទ និង​ជំងឺ​ទឹកនោមផ្អែម ។

ការ​ចេញផ្សាយ​កាលពី​ឆ្នាំទៅ​នៅ​លើ​កាសែត Clinical Gastroenterology and Hepatology, ដែល​បាន​បូក​បញ្ចូល​គ្នា​នៃ​លទ្ធផល​លើ​ការ​ស្រាវជ្រាវ​ផ្សេង​គ្នា​១៦​ដែល​ពាក់ព័ន្ធ​អ្នកជំងឺ​ជាង​៣.២០០​នាក់ បាន​សរុប​ថា ការ​ផឹក​កាហ្វេ​លើស​ពី​៣​ពែង​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម​ដល់​ទៅ​៥០% ។ អ្នកឯកទេស​ម្នាក់​បាន​បាន​ស្ងើចសរសើរ​ពី​ការ​ស្រាវជ្រាវ ថ្មី​ៗ​បំផុត ។

ស៊ូ​សាន ហ្គេ​ប​ស្តឺ​(Susan Gapstur) បាន​និយាយ​ថា នេះ​ពិតជា​ការ​ស្រាវជ្រាវ​ដ៏​ល្អ ។ វា​បាន​បន្ថែម​ភស្តុ​តាង​កាន់តែ​ច្រើន​ថា កាហ្វេ​អាច​មានការ​ទាក់ទង​ទៅ​នឹង​ការ​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ជា​ច្រើន ។

លើស​ពី​ជំងឺមហារីក​ថ្លើម​, ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កាហ្វេ​អាច​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្បាល និង​ក​, ជំងឺមហារីក​ពោះវៀនធំ​-​រន្ធ​គូទ​, ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, ជំងឺមហារីក​ប្លោក​នោម​, ជំងឺ មហារីក​ស្បូន​, ជំងឺមហារីក​បំពង់​អាហារ និង​ជំងឺមហារីក​លំពែង ។

វី វែ​ន​ឌី ស៊ី​ធី​វាន (V. Wendy Setiawan) ដែល​មក​ពី USC Norris Comprehensive Cancer Center បាន​និយាយ​ថា នេះ​ជា​អ្វី​ដែល​អ្នក​គ្រប់គ្រាន់​ចង់​ដឹង ។

Setiawan បាន​និយាយ​ថា កាហ្វេ​មាន​សមាសធាតុ​ផ្សំ សកម្ម​ៗ​ជិត​១០០​មុខ ដែល​រួម​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​, polyphenols និង​កាហ្វេ​អ៊ី​ន ។ វា​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​វា​ប៉ះពាល់​លើ​អង់ស៊ីម​របស់​ថ្លើម ។

គាត់​បាន​បន្ត​ថា នៅ​ពេល​នេះ​, ខ្ញុំ​មិន​គិត​ថា អ្នក​គ្រប់​គ្នា​មានគំនិត​ថា តើ​សមាសធាតុ​អ្វី​ដែល​ការពារ​នោះ​ទេ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ