ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​កាំភ្លើង​នេះ​វែង​ណាស់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ចំនួន​២​នាក់ ដែល​រស់នៅ​ក្នុងស្រុក​ស្វាយ​លើ​ប្រទះ​ឃើញ​កាំំ​ភ្លើង​កែ​ច្នៃ​(​កាំភ្លើង​ឆ្នុក​) ចំនួន​២​ដើម នា​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ខណៈ​នាំ​គ្នា​ទៅ​ធ្វើស្រែ​ចម្ការ រួច​យក​មក​ប្រគល់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កន្ទួត…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ចំនួន​២​នាក់ ដែល​រស់នៅ​ក្នុងស្រុក​ស្វាយ​លើ​ប្រទះ​ឃើញ​កាំំ​ភ្លើង​កែ​ច្នៃ​(​កាំភ្លើង​ឆ្នុក​) ចំនួន​២​ដើម នា​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ខណៈ​នាំ​គ្នា​ទៅ​ធ្វើស្រែ​ចម្ការ រួច​យក​មក​ប្រគល់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​កន្ទួត ។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ស្វាយ​លើ​បាន​ប្រាប់​ថា ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​កាំភ្លើង​កែ​ច្នៃ​ចំនួន​២​ដើម​នោះ​មាន​ទី​១-​ឈ្មោះ អ៊ុ​ន អូន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ក្រៅ ឃុំ កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​ទី​២-​ឈ្មោះ ជិត ជឿ​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ក្រៅ ឃុំ​កន្ទួត ស្រុក ស្វាយ​លើ ខេត្តសៀមរាប ។

ប្រភព​បាន​បន្ត​ថា ការ​ប្រគល់​កាំភ្លើង​កែ​ច្នៃ​ចំនួន​២​ដើម ដែល​ជា​ប្រភេទ​ម៉ាក​(​កាំភ្លើង​ឆ្នុក​)​នោះ ដោយសារ ពួក​គាត់​បាន​យល់​ដឹង​ច្រើន​នូវ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​កម្លាំង​នគរបាល​យើង​តែងតែបាន​ចុះ​ផ្សព្វផ្សាយ​តាម​ភូមិ​-​ឃុំ​ដែល​មាន​លក្ខណៈ​ទាំង​៩​យ៉ាង និង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បង្ការ​ទប់ស្កាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ កុំឱ្យ​មាន​ករណី​ផ្សេង​ៗ​កើត​មាន​ឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ