ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូរហើយ​មិនដឹង​ដល់​ពេល​នេះ​ទើប​អស់លក្ខណ៍​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល និង​ប៉ុស្តិ៍​ម្កាក់​បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​២​នាក់ ដែល​បាន​ចូល​លុយ​គ្នា​ទិញ​ថ្នាំ​ញៀន​បាន​១​កញ្ចប់ ដើម្បី​យក​ទៅ​ប្រើប្រាស់ ។ ប៉ុន្តែ​ត្រូវ​បាន​បែកការ​ដឹង​ដល់​ប្រជាពលរដ្ឋ​លួច​រាយការណ៍​ជូន​កម្លាំង​នគរបាល​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន រួច​បាន​នាំ​ទៅ​សាកសួរ…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល និង​ប៉ុស្តិ៍​ម្កាក់​បាន​ធ្វើការ​ចាប់ខ្លួន​យុវជន​២​នាក់ ដែល​បាន​ចូល​លុយ​គ្នា​ទិញ​ថ្នាំ​ញៀន​បាន​១​កញ្ចប់ ដើម្បី​យក​ទៅ​ប្រើប្រាស់ ។ ប៉ុន្តែ​ត្រូវ​បាន​បែកការ​ដឹង​ដល់​ប្រជាពលរដ្ឋ​លួច​រាយការណ៍​ជូន​កម្លាំង​នគរបាល​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន រួច​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ខាងលើ​ទី​១- ឈ្មោះ ហួ​ន ឈៀវ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ក្នុងភូមិ​ច្រក​ក្រសាំង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ​រិ​ន សុខ​លី​ន អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា ហើយ​នគរបាល​បាន​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ ពី​ពួក​គេ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់​បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បានឃើញ​ជនសង្ស័យ​២​នាក់​នេះ កំពុង​ដើរ​នៅ​តាម​ផ្លូវ​គួរ​ឲ្យ​សង្ស័យ កម្លាំង​នគរបាល​ក៏​បាន​ធ្វើការ​ឆែក​ត្រួតពិនិត្យ ឃើញ​មាន​ថ្នាំ​ញៀន​មួយ​កញ្ចប់​មធ្យម​នៅ​ជនសង្ស័យ​ឈ្មោះ​ហួ​ន ឈៀវ ជា​អ្នក​ទុក​ទើប​ចាប់ខ្លួន​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​មក​កម្លាំង​បាន​នាំ​ទៅ​សួរនាំ ហើយ​នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​ទាំង​០២​នាក់​នោះ​បាន​ឆ្លើយ​ថា ពួក​ខ្លួន​ទាំង​ពីរ​នាក់​បាន​ចូល​លុយ​គ្នា​ទៅ​ទិញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ពី​ឈ្មោះ​កែវ ក្រូច រស់នៅ​ក្នុងភូមិ​វែង ឃុំ​ម្កាក់ស្រុក​អង្គស្នួល ខេត្តកណ្តាល ដើម្បី​យក​មក​ប្រើប្រាស់ ហើយ​កន្លង​មក​ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ទើបតែ​ពេល​នេះ​អស់លក្ខណ៍​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ