ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ក្មេង​ៗ​កាន់តែ​ច្រើន​គ្មាន​សមត្ថភាព​ទិញ​លំនៅ​ឋាន

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ជា​ច្រើន​សតវត្សរ៍​កន្លង​មកនេះ ទីក្រុង​ធំ​ៗ​ជា​ច្រើន​បាន​ទាក់ទាញ​យុវវ័យ និង​អ្នកមាន​មហិច្ឆតា ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​វិញ ទីក្រុង​ទាំងនោះ​បាន​ទាក់ទាញ​មនុស្ស​វ័យ​ចំណាស់​ច្រើន​ជាង ព្រោះ​អតិថិជន​ក្មេង​ៗ​គ្មាន​សមត្ថភាព​ទិញ​អចលនទ្រព្យ​ដោយ​ខ្លួនឯង ។ លោក…

ទីក្រុង​ឡុ​ង​ដ៍ ៖ ជា​ច្រើន​សតវត្សរ៍​កន្លង​មកនេះ ទីក្រុង​ធំ​ៗ​ជា​ច្រើន​បាន​ទាក់ទាញ​យុវវ័យ និង​អ្នកមាន​មហិច្ឆតា ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​វិញ ទីក្រុង​ទាំងនោះ​បាន​ទាក់ទាញ​មនុស្ស​វ័យ​ចំណាស់​ច្រើន​ជាង ព្រោះ​អតិថិជន​ក្មេង​ៗ​គ្មាន​សមត្ថភាព​ទិញ​អចលនទ្រព្យ​ដោយ​ខ្លួនឯង ។

លោក Neal Hudson អ្នកវិភាគ​នៅ​ចក្រភព​អង់គ្លេស បាន​និយាយ​ថា ៖« ជា​ទូទៅ ទីក្រុង​ឡុ​ង​ដ៍​នាំ​ចូល​ក្មេង​ៗ​មក​រស់នៅ និង​នាំ​ចេញ​មនុស្ស​ចាស់ ប៉ុន្តែ​និន្នាការ​នេះ​កំពុង​តែ​ផ្លាស់​ប្តូរ​។ រីឯ​ទីក្រុង​ផ្សេង​ទៀត​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​ដែរ ព្រោះតែ​តម្លៃ​ផ្ទះ​កើនឡើង​ដល់​កម្រិត​​ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​អតិថិជន​វ័យក្មេង » ។

វិស័យ​សុខាភិបាល និង​ការ​រស់នៅ​ល្អ​ប្រសើរ​ឡើង រួម​ជាមួយ​អត្រាកំណើន​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ ក៏​ជា​កត្តា​ជំរុញ​ដល់​និន្នាការ​នេះ​ផង​ដែរ ។

លោក Mike Bickerton មក​ពី​ក្រុមហ៊ុន Cushman & Wakefield បាន​ឲ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​​វ័យ​ចំណាស់​មិន​ព្រម​ចាក​ចេញពី​ទីក្រុង ទេ ព្រោះ​ការ​ចំណាយ​ក្នុង​ការ​ផ្លាស់​ប្តូរ​លំនៅ​ឋាន​ពិតជា​ខ្ពស់​ណាស់ ។

យោង​តាម​ក្រុមហ៊ុន Savills ឲ្យ​ដឹង​ថា តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​កើនឡើង​៦២%​ក្នុង​រយៈពេល​៥​ឆ្នាំ មក​ដល់​ឆ្នាំ​២០១៧ ខណៈ​តម្លៃ​ផ្ទះ​នៅ​ក្រុង​ហុងកុង ក៏​កើនឡើង​៤៥% ផង​ដែរ ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្នុង​ក្រុមហ៊ុន Savills លោកស្រី Yolande Barnes លើក​ឡើង​ដែរ​ថា ៖«​ទីក្រុង​ទាំងនេះ​អាច​នឹង​មាន​ចំនួន​មនុស្ស​ចាស់​រស់នៅ​ខុស​ៗ​គ្នា ប៉ុន្តែ​ចំនួន​ដី​នៅ​ក្នុង​ទីក្រុង​ទាំងនេះ​សុទ្ធតែ​មាន​កំណត់ » ។

លោក Paul Swinney ប្រធាន​ផ្នែក​គោលការណ៍ និង​ស្រាវជ្រាវ​ប្រចាំ Centre for Cities បាន​ថ្លែង​ថា ៖« ប្រសិនបើ​ពលករ​វ័យក្មេង​បន្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​កាន់​កន្លែង​ផ្សេង វា​នឹង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ទីក្រុង​ឡុ​ង​ដ៍​ផង​ដែរ ក្នុង​ការ​ទាក់ទាញ​អាជីវកម្ម​ដែល​ត្រូវ​ការ​ជំនាញ​ខ្ពស់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ