ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​សំណើរ​អន្តរាគមន៍​ព្រះមហាក្សត្រ​មិន​ទាន់​ឆ្លើយ​តប​ជា​សញ្ញា​ដល់​ផ្លូវ​ទាល់ច្រក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន​បាន​អះអាង​ថា ការ​ស្នើ​សុំ​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​ទៅ​ព្រះមហាក្សត្រ​ជា​ការ​អស់​ផ្លូវ​ទាល់ច្រក ព្រោះ​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​ទៅ​ហើយ​គ្មាន​ការ​ឆ្លើយ​តប​រឿង​នេះ ។ ការ​អះអាង​នេះ​បន្ទាប់​ពី​ក្រុម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ដាក់​សំណើរ​ទៅ​ព្រះមហាក្សត្រ ដើម្បី​អន្តរាគមន៍​ស្នើ​សុំ​ឲ្យ​តុ​កាល​កំពូល​បើក​ការ​ជំនំជម្រះ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន​បាន​អះអាង​ថា ការ​ស្នើ​សុំ​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​ទៅ​ព្រះមហាក្សត្រ​ជា​ការ​អស់​ផ្លូវ​ទាល់ច្រក ព្រោះ​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​ទៅ​ហើយ​គ្មាន​ការ​ឆ្លើយ​តប​រឿង​នេះ ។ ការ​អះអាង​នេះ​បន្ទាប់​ពី​ក្រុម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ដាក់​សំណើរ​ទៅ​ព្រះមហាក្សត្រ ដើម្បី​អន្តរាគមន៍​ស្នើ​សុំ​ឲ្យ​តុ​កាល​កំពូល​បើក​ការ​ជំនំជម្រះ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ។

លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ថា «​ការ​ព្យាយាម ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ។ ដោយ​ដើរ​ដល់​ផ្លូវ​ទាល់​ទៅ​មុខ​លែង​រួច​ទៀត​ហើយ ទើប​កាលពី​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ ២០១៨ នេះ​អតីត​តំណាងរាស្ត្រ​មួយ​ចំនួន​នៃ​អតីត​បក្ស​ប្រឆាំង​បាន​ធ្វើ​លិខិត​មួយ​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍ ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ពួក​គេ​ថា ព្រះ​អង្គ​ដើរតួ​ជា​អាជ្ញាកណ្តាល ដើម្បី​ឲ្យ​តុលាការ​កំ ពូ​លបើក​ការ​ជំនុំជម្រះ​ពី​ការ​រំលាយ​អតីត​បក្ស​ប្រឆាំង​ឡើង​វិញ ។ តែ​ទោះជា​យ៉ាងណា​អស់​រយៈពេល​១​ស​ប្តា​ហ៍ ហើយ​មិន​ទាន់​បាន​ចម្លើយ​ពី​ព្រះ​បរមរាជវាំង​នៅឡើយ ។

បើ​តាម​លោក​សុខ ឥ​សាន​ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ទៀត​ថា «​ការ​មិន​ឆ្លើយ​តប​ពី​ព្រះ​បរមរាជវាំង​នេះ​បាន​សេចក្តី​ថា ការ​ស្នើរ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ គឺ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​ពី​ទ​ង្វើ​ល្មើសច្បាប់​របស់​អតីត​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង ដែល​អង្គ​ព្រះមហាក្សត្រ​ទ្រង់​មិន​កាន់ជើង បណ្តាជន​ខុសច្បាប់​ឡើយ ។ ដូច្នេះ ការ​សុំ​អន្តរាគមន៍​ពី​ក្រុម​អតីត​បក្ស​ប្រឆាំង គឺជា​ការ​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​យ៉ាង​ពិតប្រាកដ​ជាក់ស្តែង​ដែល​អតីត​បក្ស​ប្រឆាំង​កំពុង​ជួប​ប្រទះ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​កាន់តែ ឈាន​មក​ដល់​ឆាប់​ៗ​នេះ​ហើយ » ។

លោក​គូសបញ្ជាក់​ថា «​តើ​នយោបាយ​ញុះញង់​ពី​ចម្ងាយ​មាន​ប្រសិទ្ធភាព​ប៉ុនណា​ទៅ បើ​ប្រៀបធៀប​នឹង ប្រឆាំង​នៅ​ក្នុងស្រុក​នោះ ? នៅ​ពេល​នៅ​ក្នុង​ប្រទេស​ផង​នៅ តែ​បរាជ័យ ហៅ​មិន​ព្ញ ចុះ​ទម្រាំ​នៅ​ស្រែក​ពី​ក្រៅ​ឆ្ងាយ​ៗ​ដាច់​សង្វែង​នោះ វា​បាន​ផល​ឬទេ ? ដូច្នេះ​នយោបាយ​ញុះញង់​ពី​ចម្ងាយ​របស់​ទណ្ឌិត​សម រង្សី មិន​អាច​ទទួល​បាន​ផល​ឡើយ » ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ដែល​ក្រុម​លោក​សម រ​ង្ស៊ី​បាន​សមាជិក សមាជិកា និង​អ្នកគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សន្និសីទ​មួយ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២១ មេ​សា បាន​សន្និសីទ​ការ​ប្រមូលផ្ដុំ​គ្នា ដើម្បី​ទទួល​ព័ត៌មាន​ថ្មី​ៗ ស្ដី​ពី យុទ្ធនាការ អន្តរជាតិ​របស់​លោក សម រ​ង្ស៊ី ដែល​ជំរុញ​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​កម្ពុជា ។ ជា​ពិសេស គឺ​ការ​បោះ​ឆ្នោត​ដែល​ចូលរួម​ដោយ​គណបក្ស​សង្គ្រោះ ជាតិ ។

លោក​សម រ​ង្ស៊ី​បាន​អះអាង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ខ្លួន​ថា អន្តរជាតិ​បាន​កំពុង​យកចិត្តទុកដាក់​ចំពោះ​កម្ពុជា​ពិសេស​នោះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ដោយ​ពួក​គេ​ចង់​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​បោះ​ឆ្នោត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ