ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! សម្តេច​តេ​ជោ​ប្រកាស​ជា​ថ្មី​រឿង​ឡានក្រុង​សាធារណៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា ដើម្បី​ជួយ​សម្រាល​បន្ទុក​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា ដើម្បី​ជួយ​សម្រាល​បន្ទុក​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត ជា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ឡានក្រុង​ប្រមាណ​ជាង​២០០​ឡាន ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​មិន​អស់ប្រាក់ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ផង​ដែរ​ថា សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ គឺ​សាលា​រាជធានី​ភ្នំពេញ​នឹង​ត្រៀម​ឡានក្រុង​ប្រមាណ​២០០​ឡាន ដើម្បី​ផ្តល់​ការ​ដឹក​ជញ្ជូន​ដល់​បងប្អូន​កូនក្មួយ​កម្មករ ដោយ​មិន​យក​លុយ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​នានា​របស់​កូនក្មួយ​កម្មករ​» ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នា​ឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សហជីព​កម្មករ​ចំនួន ៤,៣៥០​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ ហើយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​សេវា​ឡានក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​-​កម្ម​ការ​នី ទៅ​ស្រុក​កំណើត ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ក្នុង​ពេល​ថ្មី​ៗ​នេះ ដែល​មាន​បងប្អូន​កូនក្មួយ​ធ្វើ​ដំណើរ​ប្រមាណ​ជាង ៨,៨៣៥​នាក់ និង​ពេល​ត្រឡប់​មក​វិញ មាន​អ្នកដំណើរ​ប្រមាណ​៥,២៤២​នាក់ ដោយ​មាន​អ្នកខ្លះ​មិន​ទាន់​ត្រឡប់​មក​វិញ​នៅឡើយ ។

នា​ឱកាស​នោះ​ផង​ដែរ សម្តេច នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​កូនក្មួយ​កម្មករ​កម្ម​ការ​នី សូម​ចូលរួម​រក្សា​សន្តិភាព​ឲ្យ​ខាន​តែ​បាន ដើម្បី​រក្សា​ការពារ​មុខរបរ អាជីព និង​ការងារ​ដែល​កំពុង​មាន​សព្វថ្ងៃ ។

ទន្ទឹម​នឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បន្ត​បោះ​ឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាង​ហោច​ណាស់​មាន​រយៈពេល​២​អាណត្តិ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ