រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ វិស័យអចលនទ្រព្យត្រូវបានរំពឹងថា នឹងនៅតែមានកំណើនរឹងមាំក្នុងរង្វង់៨,៥%។ កំណើននេះនឹងត្រូវទ្រទ្រង់ដោយការកើនឡើងនៃសកម្មភាពទិញ-លក់សំណង់អគារពាណិជ្ជកម្ម និងលំនៅឋានមានតម្លៃទាបនិងមធ្យម ដែលប៉ះប៉ូវដល់ការថមថយនៃប្រតិបត្តិការទិញ-លក់ និងជួលលំនៅឋានតម្លៃខ្ពស់ ដោយសារកំណើនខ្លាំងនៃការផ្គត់ផ្គង់ធៀបនឹងតម្រូវការ ។ ក្នុងកាលៈទេសៈដែលវិស័យអចលនទ្រព្យកំពុងរីកចម្រើន និងបន្ដងើបឡើងបែបនេះ ពិតជាផ្ដល់នូវឱកាសមាសដល់អ្នកវិនិយោគលើវិស័យនេះយ៉ាងច្រើន ហើយក៏មានអ្នកចាប់អារម្មណ៍ចង់ប្រឡូកចូលទីផ្សារមួយនេះផងដែរ ។ ដូច្នេះ អត្ថបទនេះ នឹងត្រួសត្រាយថា តើគួរវិនិយោគលើផ្ទះល្វែង ខុនដូ ឬដីធ្លី ដើម្បីទទួលបានឱកាសចំណេញឆាប់ ក៏ដូចជាកាត់បន្ថយហានិភ័យ ?
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនដែលមានជំនាញទិញ-លក់លំនៅឋាននៅតាមបុរីនានា បានថ្លែងថា ការទិញអចលនទ្រព្យទាំងនេះ វាអាស្រ័យលើលក្ខខណ្ឌនៃប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់អ្នកវិនិយោគនីមួយៗ ។ លោកបានពន្យល់យ៉ាងដូច្នេះថា ៖
-ការវិនិយោគទិញដី ៖
ប្រសិនជាចង់វិនិយោគលើដីធ្លី អ្នកវិនិយោគត្រូវដឹងថា ការវិនិយោគបែបនេះមិនមានលំហូរសាច់ប្រាក់ភ្លាមៗនោះទេ ។ ហេតុនេះ អ្នកវិនិយោគលើដីធ្លីត្រូវមើលលក្ខខណ្ឌនៃប្រាក់ចំណូលរបស់ខ្លួន ព្រោះប្រសិនជាខ្ចីលុយពីធនាគារមកទិញដី ហើយស្ថានភាពលំហូរសាច់ប្រាក់របស់ខ្លួនមិនមានភាពល្អប្រសើរ គួរកុំទិញអី។ ផ្ទុយទៅវិញ ប្រសិនជាអ្នកវិនិយោគមានសាច់ប្រាក់៥០% ហើយខ្ចីលុយធនាគារ៥០% និងមានលំហូរសាច់ប្រាក់អាចដំណើរការបាន គួរវិនិយោគលើដីធ្លី វាមានឱកាសចំណេញច្រើនជាង ។
ការវិនិយោគលើដីធ្លីនេះ ក៏គួរមើលតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ ពិសេសគួរពិនិត្យលើប្លង់ដីឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសជម្លោះណាមួយ និងគួរមើលពីសក្តានុពលនៅទីតាំងដីរបស់ខ្លួន ។
-ការទិញផ្ទះល្វែង ៖
ការទិញផ្ទះល្វែង ក៏មានឱកាសចំណេញដែរ ហើយក៏ជាការវិនិយោគមានលំហូរសាច់ប្រាក់ផងដែរ ព្រោះផ្ទះល្វែងអាចជួលបាន ប៉ុន្តែអ្នកទិញក៏គួរពិនិត្យមើលលំហូរសាច់ប្រាក់របស់ខ្លួន និងទំហំឥណទានដែលត្រូវខ្ចី និងសងត្រឡប់ទៅធនាគារបាន ។ ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម គឺផ្ទះល្វែងនៅតំបន់ពាណិជ្ជកម្ម មានឱកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតម្លៃថ្លៃជាងតំបន់លំនៅឋានសម្រាប់រស់នៅធម្មតាផងដែរ ។
ការទិញផ្ទះល្វែង ក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់ ហើយប្រសិនបើទិញប៉ះចំសំណង់អត់ច្បាប់ អត្រានៃការចំណេញកាន់តែទាប ឬស្ទើរតែអត់ទីផ្សារតែម្ដង ។
-ការទិញខុនដូ ៖
ខុនដូជាវិស័យថ្មីមួយ ដែលទើបតែមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ។ ការវិនិយោគលើខុនដូភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រឡប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឱកាសចំណេញខ្ពស់ទេនៅពេលនេះ ដោយសារពលរដ្ឋចង់រស់នៅលំនៅឋានផ្ទាល់ខ្លួន ជាងការរស់បែបសហកម្មសិទ្ធិ ។ មួយទៀតនោះ បច្ចុប្បន្ន លំនៅឋានជាប់ដីតាមបុរីនានានៅមានតម្លៃសមរម្យ និងមានចំនួនច្រើននៅឡើយ ។
ហេតុនេះ ការទិញខុនដូ គួរតែវិនិយោគលើទីតាំង ដែលមានការពេញនិយមច្រើនពីអ្នកស្នាក់នៅ ដូចជា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់ចតុមុខ សង្កាត់បឹងកេងកង១ ជាដើម ដែលជាតំបន់មានមនុស្សរស់នៅច្រើន និងមានការពេញនិយមពីបរទេស ៕
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៣ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញទៅចូលរួមសហការជាមួយលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង...
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...