ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ចាក់ Barcelona ឲ្យ​ប្រមាញ់​ជើង​ខ្លាំង​ម្នាក់​នៅ​លី​គ​កំពូល​អង់គ្លេស

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Team Talk បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​បញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ​ក្លិប​របស់​ខ្លួន​ឲ្យ​ទិញ​យក​ជើង​ខ្លាំង​ក្លិប​ហង្ស​ក្រហម​នៅ​រដូវ​កាល​ក្រោយ​នេះ ។ មាន​ព័ត៌មាន​ចុះ​ផ្សាយ​ជា​ច្រើន​ថា ជើង​ខ្លាំង…

តាម​ប្រភព​ព័ត៌មាន Team Talk បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​បញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ​ក្លិប​របស់​ខ្លួន​ឲ្យ​ទិញ​យក​ជើង​ខ្លាំង​ក្លិប​ហង្ស​ក្រហម​នៅ​រដូវ​កាល​ក្រោយ​នេះ ។

មាន​ព័ត៌មាន​ចុះ​ផ្សាយ​ជា​ច្រើន​ថា ជើង​ខ្លាំង Mohamed Salah ប្រចាំ​ក្លិប Liverpool អាច​នឹង​ចេញពី​ក្លិប​ទៅ​កាន់​ក្លិប​ផ្សេង​ទោះបីជា​ទើបតែ​ចូល​លេង​នៅ​រដូវ​កាល​នេះ​ក៏​ដោយ ។ នា​ពេល​នេះ មាន​ក្លិប​អធិរាជ​ស Real Madrid និង​ក្លិប​អ្នកមាន​បុណ្យ Barcelona កំពុង​តែ​តាម​ចែចង់​កីឡា​ករ​ម្នាក់​នេះ ។

តាម​ព័ត៌មាន Don Balon បាន​ឲ្យ​ដឹង​ថា Messi បាន​ទៅ​បញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ​ក្លិប Barca ឲ្យ​យក Salah មក​លេង​នៅ​រដូវ​កាល​ក្រោយ​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត Messi ចង់បាន Salah ជាង Antoine Griezmann ដែល​ជា​គោលដៅ​ចង់បាន​របស់​ក្លិប​តាំងពី​យូរណាស់​មក​ហើយ ។

គួរ​បញ្ជាក់​ថា Salah ពិតជា​លេចមុខ​មាត់​ខ្លាំង​មែនទែន​នៅ​រដូវ​កាល​នេះ​ដោយ​រូបគេ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​ហង្ស​ក្រហម​បាន​ដល់​ទៅ​៤០​គ្រាប់​តាំងពី​ចូល​លេង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ