ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Ronaldo នឹង​ទទួល​បានកា​ដូរ​ធំ​ពី Real Madrid មុន World Cup

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Team Talk បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស​ Real Madrid យល់ព្រម​នឹង​តម្លើង​ថ្លៃ​ឲ្យ​ជើង​ខ្លាំង​ប្រចាំ​ក្រុម​របស់​ខ្លួន​ហើយ ។ តាម​ប្រភព​ពី​ព័ត៌មាន​អេ​ស្ប៉ា​ញ…

តាម​ប្រភព​ព័ត៌មាន Team Talk បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស​ Real Madrid យល់ព្រម​នឹង​តម្លើង​ថ្លៃ​ឲ្យ​ជើង​ខ្លាំង​ប្រចាំ​ក្រុម​របស់​ខ្លួន​ហើយ ។

តាម​ប្រភព​ពី​ព័ត៌មាន​អេ​ស្ប៉ា​ញ AS ចុះ​ផ្សាយ​ថា Real Madrid បាន​ត្រៀមខ្លួន​រួចរាល់​នឹង​តម្លើង​ប្រាក់​៣៣%​បន្ថែម​ទៅ​លើ​ថ្លៃ​ខ្លួន​នា​ពេល​បច្ចុប្បន្ន​របស់ Cristiano Ronaldo នៅ​មុន​ពេល​ចាប់ផ្តើម World Cup ។ នា​ពេល​នេះ Ronaldo បាន​ប្រាក់​ក្នុង​មួយ​រដូវ​កាលពី​ក្លិប​២៦​លាន​ដុល្លារ​ក្រោយ​ពី​កាត់​ពន្ធ​រួច ។ តែ​នៅ​ថ្ងៃ​មុខ​ឆាប់​ៗ​នេះ​រូបគេ​នឹង​អាច​បាន​ដល់​៣៧​លាន​ដុល្លារ​បូក​ជាមួយនឹង​ប្រាក់​លើកទឹកចិត្ត​ផ្សេង​ទៀត​២​លាន​កន្លះ​ថែម​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​តម្លើង​ប្រាក់​រដូវ​កាល​សម្រាប់ Ronaldo នឹង​ធ្វើ​ឡើង​មុន World Cup បើ​ទោះបីជា​កុងត្រា​របស់​គេ​ចាស់​នៅ​មិន​ទាន់​ផុត​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ