ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កែ​ច្នៃ​ដឹកឈើ​បុក​ម៉ូតូ​ពេញទំហឹង​របួសធ្ងន់​ស្រាល​៣​នាក់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​កែ​ច្នៃ​សម្រាប់​ដឹកឈើ​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​បី​នាក់​បណ្តាល​មាន​របួសធ្ងន់​ដែល​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​០៤​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើត​នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត ស្រែ​អំ​ពូ​ម ភូមិ​ពូ​រ៉ា​ដែ​ត…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​កែ​ច្នៃ​សម្រាប់​ដឹកឈើ​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​បី​នាក់​បណ្តាល​មាន​របួសធ្ងន់​ដែល​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​០៤​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើត​នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត ស្រែ​អំ​ពូ​ម ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រ​អំ​ពូ​ម រវាង​រថយន្ត ម៉ាក់​ឡង​គ្រី​ស័ ពណ៌​ប្រផេះ ផ្លា​ក​លេខ​គ្មាន និង​ម៉ូតូ​ម៉ាក់​ស្មាស់ ពណ៌​ក្រហម ផ្លា​ក​លេខ ១T-៤២៥០ ។

ប្រភព​បាន​បន្ត​ថា រថយន្ត​បើកបរ​ដោយ​ឈ្មោះ គង់ រិ​ទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ មាស សា​ម៉​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា របួសធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង ។

អ្នក​រួម​ដំណើរ​មាន​ពីរ​នាក់​ទី​១-​ឈ្មោះ អ៊ឹម វ​ណ្ណេ​ត ភេទ​ស្រី អាយុ​៤៩​ឆ្នាំ របួសធ្ងន់​បាក់​ភ្លៅ​ខាងស្ដាំ និង​ទី​២-​ឈ្មោះ លី​ម ចាន់​សុ​ម៉ា​លី ភេទ​ស្រី អាយុ​៣​ឆ្នាំ របួសធ្ងន់​ត្រូវ​ក្បាល រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ជន​រង​គ្រោះ​ទាំង​បី​នាក់​បា​នប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ន​ភាគី​ទាំង​សងខាង​កំពុង​រង​ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ