ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ… ដេក​ដួលសន្លប់ស្តូក​ម្នាក់​ឯង​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំរី​ស្រុក​មួយ​ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​សន្លប់​នៅ​មាត់​អូរ​តេ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា នេះ ស្ថិត​នៅ​ភូមិ​ពូ​តាំង…

ខេត្តមណ្ឌលគិរី ៖ ដំរី​ស្រុក​មួយ​ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​សន្លប់​នៅ​មាត់​អូរ​តេ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា នេះ ស្ថិត​នៅ​ភូមិ​ពូ​តាំង សង្កាត់
រម​នា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ ដំរី​នេះ​គេ​ស្គាល់ឈ្មោះ​ថា «​បឹ​ក គុក​» អាយុ​៣៥​ឆ្នាំ ដែល​មាន​ម្ចាស់​ឈ្មោះ ចុច ចេ​ល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

បើ​តាម​លោក យ៉េន សុង​ហាន អធិការរង​នគរបាល​ក្រុង​សែន​មនោ​រម្យ​បានឱ្យ​ដឹង​ថា ពិតជា​មាន​ករណី​ដំរី​ដួល​សន្លប់​ងើប​មិន​រួច​ពិតមែន​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ នគរបាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ នឹង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ចុះ​ទៅ​កន្លែង​កើតហេតុ ។

លោក​ថា នៅ​ពេល​ចុះ​ទៅ​ដល់ទី​តាំង​នោះ គេ​បានឃើញ​ដំរី​ឈ្មោល​ដ៏​ធំ​បាន​ដល​សន្លប់​មិនដឹង​ខ្លួន​បាន​ត់ទៅ​ហើយ ទំនង​មក​ពី​កង្វះ​អាហារ​ប្រចាំ​ថ្ងៃ ដោយសារ​កាលពី​មួយ​ខែ​មុន ដំរី​ឈ្មោះ​នេះ បាន​ចុះប្រេង​ហើយ​ត្រូវ​បាន​ក្រុម​ជំនាញ​ខាង​សត្វ​ដំរី​បាញ់ថ្នាំ​បង្ក្រាប​នឹង​បន្សាប​ភាព​កាច​សាហាវ​អំឡុង​ពេល​វា​ចុះប្រេង​។ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​បន្សាប​ការ​ចុះប្រេង​ពី​ក្រុម​ជំនាញ​រួច​មក ម្ចាស់​ដំរី​បាន​យក​វា​ទៅ​ចង​នៅ​ទុក​នៅ​មាត់​អូរ​តេ​ចោល នឹង​មិនសូវ​អើត​ពើ​ជាមួយ​វា​ឡើយ ដែល​នេះ​អាច​ជា​មូលហេតុ បណ្តាល​ឲ្យ​សុខភាព​ដំរី​ចុះ​ខ្សោយ​រហូត​អស់កម្លាំង​ធ្វើ​ឲ្យ​សន្លប់​តែ​ម្តង​។

គួរ​បញ្ជាក់​ថា សត្វ​ដំរី​ទេសច​រ៍​ចំនួន​៣១​ក្បាល​ហើយ ដែល​បាន​ងាប់​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ដែល​បាន​បង្ក​រការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​បរិមាណ​របស់​សត្វ​មាន​មាឌធំ​ដ៏​កម្រ ដែល​បម្រើ​ដល់​វិស័យ​ទេសចរ​ណ៏​នា​ពេល​អនាគត​។​ហើយ​ស្ទើរ​១០០%​សត្វ​ដំរី​ទេសចរ​ណ៏​ទាំងនោះ មិន​អាច​បង្កើត​កូនចៅ​បាន ដោយសារ​តែ​ប្រពៃណី​ដ៏​តឹងតែង​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​។

ព័ត៌មាន​ល​ម្អឹ​ត​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ