ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​បុក​ដើមឈើ​ពេញទំហឹង​ស្លា.ប់​២​នាក់​រង​របួសធ្ងន់​៣​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ (​ព័ត៌មាន​បឋម​) នៅ​វេលា​ម៉ោង​២១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បាន​បុក​ដើមឈើ​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ…

ខេត្ត​ព្រះ​សីហ​នុ ៖ (​ព័ត៌មាន​បឋម​) នៅ​វេលា​ម៉ោង​២១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បាន​បុក​ដើមឈើ​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៦-១២៧ ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​រង​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​២​នាក់​នៅ​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល ។

អ្នក​ទាំង​៥​មាន​លំនៅ​ឋាន​នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា បាន​មក​ចូលរួម​ជប់លៀង​ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ញាតិ​មិត្ត នៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ពេល​បើករថយន្ដ​ត្រលប់​ទៅ​ផ្ទះ​វិញ (​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​) បាន​រេច​ង្កូ​ច​បុក​ដើមឈើ​នៅ​ខាងស្ដាំ​ដៃ បណ្ដា​យ​ឲ្យ​រង​របួសធ្ងន់​មនុស្ស​៥​នាក់ ស្រី​៤​នាក់ ។ ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា បាន​ដឹក​អ្នក​របួស​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល​ផង​ដែរ ពីព្រោះ​ទីនោះ​ជិត​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ពេល​នោះ​បាន​ស្លាប់​អស់​២​នាក់​៣​នាក់​ទៀត​រង​របួសធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ