ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​កូនប្រុស​អាយុ​ជាង​១​ឆ្នាំ​ផ្ញើ​ជីដូន​មើល មានអី​លង់ទឹក​ពាង​ស្លា.ប់​បាត់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មានការ​ភ្ញាក់ផ្អើល​នា​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ២០១៨​នេះ ដោយ​មានករណី​កុមារ​អាយុ​ជាង​១​ឆ្នាំ បាន​លង់ទឹក​ពាង​ស្លាប់ ស្ថិត​ក្នុងភូមិ​កណ្ដាល​កោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង…

ខេត្តកណ្ដាល ៖ មានការ​ភ្ញាក់ផ្អើល​នា​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ២០១៨​នេះ ដោយ​មានករណី​កុមារ​អាយុ​ជាង​១​ឆ្នាំ បាន​លង់ទឹក​ពាង​ស្លាប់ ស្ថិត​ក្នុងភូមិ​កណ្ដាល​កោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្ដាល​។ កុមារ​រង​គ្រោះ​ឈ្មោះ ឆា​លី ឧត្តម ភេទ​ប្រុស អាយុ​០១​ឆ្នាំ​០២​ខែ ឪពុក​ឈ្មោះ អាត ឆា​លី អាយុ​២៥ ឆ្នាំ​មុខរបរ​កសិករ ម្ដាយ​ឈ្មោះ វ៉ា ស្រី​ណេ អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ តាម​សម្តី​ជីដូន​កុមារ​រង​គ្រោះ​បាន​រៀ​រាប់​ប្រាប់​សមត្ត​កិច្ច​ថា សភាព​នៃ​រឿងហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ម្ដាយ​ឪពុក​ចៅប្រុស​នោះ​បាន​ចេញ ទៅ​ធ្វើការ​រកស៊ី​យក​ប្រាក់​មក​ចិញ្ចឹមជីវិត ដោយ​ទុក​កូន​ឲ្យ​ជីដូន​មើល​។

ពេល​ឪពុក​ម្តាយ​គេ​ចេញ​ទៅ​ផុត ចៅប្រុស​បាន​រត់​លេង​ជាមួយ​ក្មេង​ៗ​ជិតខាង​គ្នា​នៅ​មុខ​ផ្ទះ ដែល​មាន​ពាងទឹក​បួន​ប្រាំ​នៅ​ទីនោះ​ផង​ដែរ​។ ចំណែក​គាត់​ជីដូន​ជាប់រវល់​ចង​បន្លែ​ទុក​សម្រាប់​លក់​នៅ​ក្រោមផ្ទះ​ភ្លេច​មើល​ចៅ​។ លុះ​ម៉ោង ០៩ និង​១៥​នាទី​ព្រឹក ទើប​រក​ចៅ​បញ្ចុក​បាយ និង​ឲ្យ​ដេក​ដូច​សព្វមួយដង ពេល​នោះ​ក៏​ដើរ​រក​ចៅ​មិនឃើញ ហើយ​បាន​ដើរ​អើត​មើល​តាម​ពាងទឹក ស្រាប់តែ​ឃើញ​ចៅ ឧត្តម ឈ្លក់ទឹក​ពាង​លង់​ស្លាប់​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ ឃើញ​ថា កុមា​រា​ឧត្តម ពិតជា​លង់ទឹក​ពាង​ស្លាប់​មែន ហើយ​បាន​ប្រគល់​ឲ្យ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ​ណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ