ព្រះ​បដិមា​១​អង្គ​ធ្វើ​ពី​ឈើខ្លឹម មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ


ខេត្ត​ព្រះ​សីហ​នុ ៖ លោក ដេ​ត ណូ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​២០ ខែមេសា ២០១៨​នេះ លោក​បាន​សហការ​ជាមួយ​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​ពិនិត្យ​រូប ដែល​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត​កែវ​ឧត្តម ស្ថិត​នៅ​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជីក​ស្រះ​ទឹក ប្រទះ​ឃើញ​កាល​ល​ពី​ពេល​ថ្មី​ៗ​នេះ​។

ក្នុង​នោះ​តាម​ការ​ត្រួតពិនិត្យ​បឋម មានការ​សន្និដ្ឋាន​ថា រូប​ព្រះ​បដិមា​ធ្វើ​អំពី​ឈើខ្លឹម​នេះ ទំនងជា​រចនាបថ​ក្នុង​សម័យ​លង្វែក ដែល​មាន​អាយុកាល ជាង​២០០​ឆ្នាំ​មក​ហើយ​។ លោក​ប្រធាន​មន្ទីរ​វប្បធម៌​បញ្ជាក់​បន្ថែម​ថា ទោះជា​យ៉ាងនេះ មន្ត្រី​ជំនាញ​ខាង​មន្ទីរ​វប្បធម៌​នឹង​ចុះ​ត្រួតពិនិត្យ​ម្តងទៀត ដើម្បី​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់ អំពី​រចនាបថ​របស់​ព្រះ​បដិមា​នេះ ទុកជា​សម្បត្តិ​គរុភណ្ឌ​ជាតិ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ