ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងល្អ​ម្ល៉េះ នាំ​គេ​គាបស៊ី​រហូត​ជិត​អស់(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ចល័ត​ម្នាក់​ដែល​ជា​អ្នក​ដេរ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ជួល ដើម្បី​ទៅ​ធ្វើការ ប៉ុន្តែ​ពេល​ចេញ​ផុត​ពី​ផ្ទះ​មិន​ទាន់​ឃើញ​មេក្រុម​មក​ដល់​បុរស​នោះ បាន​អង្គុយ​រង់ចាំ​មេក្រុម​សិន ។ ប៉ុន្តែ​ខណៈ​ពេល​កំពុង​អង្គុយ​រង់ចាំ​មេ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​បាន​សួរនាំ​រួច​បបួល​ទៅ​ធ្វើការ​ជាមួយ​ដោយ​សន្យា​បាន​ប្រាក់​ឈ្នួល​ច្រើន…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ចល័ត​ម្នាក់​ដែល​ជា​អ្នក​ដេរ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ជួល ដើម្បី​ទៅ​ធ្វើការ ប៉ុន្តែ​ពេល​ចេញ​ផុត​ពី​ផ្ទះ​មិន​ទាន់​ឃើញ​មេក្រុម​មក​ដល់​បុរស​នោះ បាន​អង្គុយ​រង់ចាំ​មេក្រុម​សិន ។ ប៉ុន្តែ​ខណៈ​ពេល​កំពុង​អង្គុយ​រង់ចាំ​មេ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​បាន​សួរនាំ​រួច​បបួល​ទៅ​ធ្វើការ​ជាមួយ​ដោយ​សន្យា​បាន​ប្រាក់​ឈ្នួល​ច្រើន ។ តែ​មានអី​ល្បួង​នាំ​ទៅ​លេង​បុក​ប៊ី​យ៉ា រហូត​ចាញ់​អស់ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០១៨ នៅ​កន្លែង​បុក​ប៊ី​យ៉ា ស្ថិត​នៅ​ក្នុង​ផ្សា​រវិន​មីង ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ចាញ់ល្បិច​គាបស៊ី​របស់​ជនខិលខូច​នោះ​ឈ្មោះ ថា វ​ន្នី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត នៅ​ក្នុងភូមិ​ជម្ពូ ឃុំ​ចក ស្រុក​អូ​រាំង​អូវ ខេត្តកំពុងចាម ។ ស្នាក់​នៅ​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ដែល​បាន​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ​ទៅ​បញ្ចាំ​បាន​ចំនួន​៦៦០​ដុល្លារ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សុខ សា​អ៊ែ​ល អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​អុង ឃុំ​ស្វាយ​យារ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង និង​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ។​

ចំណែក​ម្នាក់​ទៀត​បាន​យក​លុយ​ជន​រង​គ្រោះ​បញ្ចាំ​ម៉ូតូ​៦៦០​ដុល្លារ​នោះ រត់គេច​ខ្លួន​បាត់​ស្រមោល ។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ជួល ដើម្បី​ទៅ​ធ្វើការ​ដេរ​ស៊ី​ថ្ងៃ​ចល័ត ប៉ុន្តែ​ដោយសារ​តែ​ពេល​នោះ​មេក្រុម​មិន​ទាន់​ទៅ​ដល់​បុរស​នេះ បាន​នៅ​អង្គុយ​រង់ចាំ​មេ​សិន ។

លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ទៅ​ដល់ ហើយ​បាន​សួរនាំ​ជន​រង​គ្រោះ និង​ទំនាក់ទំនង​គ្នា ដោយ​ជនសង្ស័យ​បាន​ប្រើ​ល្បិច​បបួល​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ជាមួយ​ដោយ​ប្រាប់​ថា បាន​ប្រាក់​ឈ្នួល​ក្នុង​១​ថ្ងៃ​៥​ម៉ឺន​រៀល ។ បន្ទាប់​ពី​ឮ​បែប​នេះ ជន​រង​គ្រោះ​អរ​ណាស់​ព្រោះ ការងារ​មាន​ប្រាក់ខែ​ច្រើន​បែប​នេះ ហើយ​ក៏​បាន​យល់​ព្រមទៅ​ជាមួយ​ជនសង្ស័យ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​អង្គុយ​ផឹក​កាហ្វេ​នៅ​កន្លែង​បុក​វ៊ី​យ៉ា​ខាងលើ ។ បន្ទាប់​មក​បាន​ល្បួង​ឲ្យ​លេង​ដោយ​មុន​ដំបូង​ដាក់​១​ដៃ ត្រឹម​១​ពាន់​រៀល​ប៉ុណ្ណោះ លុះ​យូរ​ៗ​ទៅ​១​ម៉ឺន​រៀល ហើយ​ជន​រង​គ្រោះ​បាន​លេង​ឈ្នះ​រហូត ។ លុះ​បន្ទាប់​មក​ទៀត​បាន​ឡើង​ដល់​១០០​ដុល្លារ​ក្នុង​១​ដៃ​ទើប​រូបគេ​ចាញ់​រហូត​អស់​ចំ​នួ​៧០០​ដុល្លារ ចិញ្ចៀន​១​វង់ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ពេល​នោះ​ជនសង្ស័យ​បាន​នាំ​រូបគេ​យក​ម៉ូតូ​១​គ្រឿង​ទៅ​បញ្ចាំ ម្ដុំ​សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក បាន​លុយ​៦៦០​ដុល្លារ ។

បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​បាន​យក​លុយ​នោះ​គេចខ្លួន​បាត់​នៅ​សល់​ម្នាក់​ទៀត​ប្រុង​គេចខ្លួន តែ​ត្រូវ​ជន​រង​គ្រោះ​ភ្ញាក់ខ្លួន​ទាន់​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ