ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា បញ្ជាក់​ការ​សង្ស័យ​រឿង​បែកបាក់​ពី​ក្រុម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ជា​ច្រើន​បាន​ចូលរួម​សម្តែង​នៅ​អង្គរ​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃ ប៉ុន្តែ​សម្រាប់​តារា​សម្តែង​កញ្ញា​ទឹម រ​ដ្ឋា មិន​បាន​ចូលរួម​ទេ ។ ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ​Cambodia super…

រាជធានី​ភ្នំពេញ ៖ តារា​ជា​ច្រើន​បាន​ចូលរួម​សម្តែង​នៅ​អង្គរ​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃ ប៉ុន្តែ​សម្រាប់​តារា​សម្តែង​កញ្ញា​ទឹម រ​ដ្ឋា មិន​បាន​ចូលរួម​ទេ ។

ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ​Cambodia super Model ទឹម រ​ដ្ឋា បាត់​មុខ​សម្តែង​នា​ឱកាស​នោះ ក្នុង​ពេល​ដែល​សមាជិក​ទាំងអស់​បាន​ចូលរួម ។

ការ​បាត់​មុខ​នោះ​នាំ​ឲ្យ​មហាជន​សង្ស័យ​ថា ទឹម រ​ដ្ឋា មាន​ទំនាស់​នៅ​ក្នុង​ក្រុម​របស់​ខ្លួន ឬ​មួយ​អាច​ចាក​ចេញពី​ក្រុម ។

ទឹម រ​ដ្ឋា បញ្ជាក់​ថា មាន​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​នាង​សម្រេចចិត្ត​មិន​ទៅ​ចូលរួម​សម្តែង​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​នា​ឆ្នាំ​នេះ ។ «​ជា​រៀង​រាល់ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ មាន​គេ​សួរ​នាង​ខ្ញុំ​ច្រើន​ណាស់​នូវ​ពាក្យ ដដែល​ៗ​ថា ហេតុ​អី​អត់​ឃើញ​ខ្ញុំ​ទៅ​ចូលរួម​មហាសង្ក្រាន្ត​សម្ដែង​រាំច្រៀង​នៅ​ខេត្តសៀមរាប​នឹង​គេ ។

មូលហេតុ​ដែល​នាង​ខ្ញុំ​សម្រេច​មិន​ចូលរួម ព្រោះ​នាង​ខ្ញុំ​ចង់​ចំណាយ​ពេលវេលា​៣​ថ្ងៃ​ដ៏​សែន​ពិសេស​មួយ​នេះ​នៅ​ជាមួយ​គ្រួសារ​ដ៏​សែន​កក់ក្ដៅ​របស់​នាង​ខ្ញុំ ដូច​ទៅ​នឹង​បងប្អូន​ទាំងអស់​គ្នា​ដែរ ។

ពេលវេលា​ធម្មតា​យើង​រវល់​ធ្វើការ​រកស៊ី រៀង​ៗ​ខ្លួន ហើយ​ក៏​មិន​មាន​ពេល​បាន​ផ្ដល់​ឲ្យ​គ្នា​ជា​ញឹកញាប់​ទេ អុ​ី​ចឹ​ង​ឱកាស​នេះ​ជា​ឱកាស​ដ៏​ល្អ​ដែល​យើង​បាន​ជួបជុំ​គ្នា​ដែល​មិន​អាច​ខ្វះ​បាន​» ។

ទឹម រ​ដ្ឋា បាន​ថ្លែង​សុំ​ទោស​ដល់​បណ្ដា​ក្រុមការងា​ទាំងអស់​ដែល​តែងតែ​ទាក់ទង​នាង ហើយ​នាង​មិន​បាន​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ