ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុ​ជាតិ ពុះកញ្ជ្រោល​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ មេ​សា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ​ក្រោយ​ផ្អាក​មួ​យស​ប្ដា​ហ៍​ថ្ងៃ​ចូលឆ្នាំ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែកកំ​ពិស ម្ដុំ​ព្រែក​ហូរ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ មេ​សា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ​ក្រោយ​ផ្អាក​មួ​យស​ប្ដា​ហ៍​ថ្ងៃ​ចូលឆ្នាំ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែកកំ​ពិស ម្ដុំ​ព្រែក​ហូរ ជាយ​រាជ​ធានី​​ភ្នំពេញ ។ ប៉ុន្តែអ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​កីឡាករ​ថៃ​ដែលជា​ជើង​ខ្លាំង​មិនធម្មតា​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយកីឡាករ​កម្ពុជា មាស សុ​ជាតិ ដែល​បានបាត់​មុខ​មួយ​រយៈ មិនដឹង​ថា គេ​មានសមត្ថ​ភាពល្អ​ដដែល ឬ​ធ្លាក់​ដល់​កម្រិត​ណា​នោះ​។ នេះ​ជា​ការ​ប្រកួត​មួយ​យ៉ាង​កម្រ ខណៈ​មានការ​ទម្លាយ​ថា កីឡាករ​កម្ពុជា​ក្លាហាន​ទទួលយក​ការ​ប្រកួត​នោះ ដើម្បី​ឱ្យ​ភាព​ស្ងប់ស្ងាត់​មួយរយៈ​របស់​ខ្លួន​កម្រើក​ឡើង​វិញ ស្របគ្នា​ដែល​ខាងអ្នក​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា បើ​ខាង​កម្ពុជា បាន​ទទួល​ជ័យជម្នះ គឺ​ពិតជា​ល្បី​ម្ដងទៀត តែបើ​ចាញ់​មិន​ខុស​ពី​បាត់បង់​ទីផ្សារ​ដែល​ស្ថិត​ក្នុងការ​ប្រជែង​គ្នា​ខ្លាំង​នា​ពេល​នេះ​ទេ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ម៉ោង​៥​ល្ងាច​នៅ​ព្រែក​កំ​ពិស​នេះ​ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិ​ការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃមនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញគ្នា ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ជើង​ខ្លាំង​​ល្បីឈ្មោះ​នៅ​ក្នុងប្រទេស​ថៃ​ឈ្មោះ កាង កង​វ៉ាង ។ អ្នករៀបចំ​ការ​ប្រកួត​បាន​អះ​អាង​​​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈជម្រុះ​ចាញ់​ធ្លាក់​ៗ ដែល​ជា​ការ​ប្រកួត​ជម្រុះក្នុង​វគ្គ​៨​នាក់​យក​៤​នាក់​ស​ប្ដា​ហ៍​ទី​១​តែ​ម្ដងទើប​កាន់តែ​មាន​ការ​ចាប់អារម្មណ៍​ទ្វេ​ដង​ពី​អ្នក​ទស្សនា​ភាគច្រើន​ដែល​សុទ្ធសឹងតែ​ជា​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ។ វត្តមាន​កីឡាករ​ទាំង​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​យក​អ្នក​ខ្លាំង​ទៅ​ប្រកួត​យក​ជើង​ឯក​​ទេ ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ចាប់អារម្មណ៍ ។

លោក​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មានការ​ចាប់អារម្មណ៍​រួច​ជា​ស្រេច ក៏​ប៉ុស្តិ៍​លេខ​៥​នៅ​តែ​បញ្ចូល​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ​នៅ​ក្នុង​ការ​ប្រកួត​នោះ ដើម្បី​ឱ្យ​រឹតតែ​ទាក់ទាញ​។ វត្តមាន​របស់​សមាសភាព​គូ​អន្តរជាតិ ក៏​ត្រូវ
បាន​​​សម្រាំង​យ៉ាង​ពិសេស​ផង​ដែរ​ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ នៅ
ពេល​កីឡាករ​ប្រកួត​គ្នា ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាស​ភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​​ជឿជាក់​ខ្លាំង​លើ​កីឡាករ មាស សុ​ជាតិ ដោយសារ​តែ​កីឡាករ​រូប​នេះ​ធ្លាប់​មាន​ស្នា
ដៃ​រាប់​មិន​អស់ ។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ កាង កង​វ៉ាង មាន
តែ​មាស សុ​ជាតិ ម្នាក់​ប៉ុណ្ណោះ ដែល​លោក​សម្លឹង​ឃើញ​ថា មានបទពិសោធន៍ និង​មាន
សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ​បាន ជា​ពិសេស​គឺ​អ្នក​ទាំង​ពីរ​មាន​ប្រភេទ​ទម្ងន់​​ត្រូវ​គ្នា ។ លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​សមាសភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ចូល​កម្មវិធី​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​។

លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់​លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ
ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មាន​ការ​ចាប់អារម្មណ៍​ភាគច្រើន ថា​នឹង​មាន​អ្នក​​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ មាស សុ​ជាតិ មិន​មាន​ទម្លាប់​ឡើង​វាយ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ​។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ
ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោកជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ
ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា​មិនធម្មតាហើយ​សម្រាប់​កីឡាករ​កម្ពុជា​វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង​។

សម្រាប់​ការ​ប្រកួត​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​នៅស​ប្ដា​ហ៍​បើក​ឆាក​ក្នុង​វគ្គ​៨​នាក់​យក​៤​នាក់​នេះ​វិញ លោក​ថា​នឹង​មាន​វត្តមាន​សុទ្ធសឹងតែជា​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ ក៏​មិន​ខុស​ពី​រូបមន្ត​ដែល​ធ្លាប់​បាន​ធ្វើ​នោះ​ទេ គឺ​អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​បន្ត ហើយ​សម្រាប់អ្នក​ចាញ់​គឺ​ធ្លាក់​ហាលអាវ ។ លោក​អះអាង
ថា ការ​ប្រកួត​របស់​លោក​គឺ​មិន​មាន​អ្នក​ឈ្នះក្នុង​វគ្គ​ណាមួយ​មិន​ឈ្នះ​ដោយ​គ្មាន​ការ​ប្រឹង​ប្រែងនោះ​ទេ ។ លោក​ថា ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ សុទ្ធតែ​ទាមទារ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ត្រៀម​ខ្លួនខុស​ពី​ការ​ប្រកួត​តាម​របៀប​សន្សំ​ពិន្ទុ​ដោយសារ​តែ​អ្នក​មិន​ខំប្រឹង​ប្រែង គឺ​ដឹង​តែ​ធ្លាក់
ហើយ​បាត់​ឱកាស ដែល​តម្រូវ​ឱ្យ​អ្នកមាន​មុខ​ឡើង​ប្រកួត​ត្រូវ​តែ​ប្រកួត​ប្ដូរ​មិន​ខ្វល់​ពី​គ្រោះ​​ថ្នាក់ និង​លាក់​ថ្វីដៃ​ពោល​គឺ​ធ្វើ​យ៉ាងម៉េចឱ្យ​តែ​ឈ្នះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ