ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហី​យ៉ា​! ក្របី​ធំ​ម្ល៉ឹង​ហើយ នៅ​តែ​ហ៊ាន​ទៀត(មានវីដេអូ)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​នាំ​ខ្លួន​មក​បង្ហាញ​ឲ្យ​មហាជន​បានឃើញ​ដោយ​ធ្វើ​សកម្មភាព​អូស​រទេះដឹក​ក្របី​ងាប់​មួយ​ក្បាល​នៅ​ជុំវិញ​ផ្សារ​ដងទង់​ទីរួមខេត្ត​កោះកុង ដែល​យុវជន​រូប​នេះ​បាន​លួច​រៀបនឹងពន្លះ​យក​សាច់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ព្រឹក​មិ​ញ​នេះ ។ យុវជន​ជាប់ចោទ​លួច​ក្របី​ខាងលើ​ឈ្មោះ…

ខេត្តកោះកុង ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​នាំ​ខ្លួន​មក​បង្ហាញ​ឲ្យ​មហាជន​បានឃើញ​ដោយ​ធ្វើ​សកម្មភាព​អូស​រទេះដឹក​ក្របី​ងាប់​មួយ​ក្បាល​នៅ​ជុំវិញ​ផ្សារ​ដងទង់​ទីរួមខេត្ត​កោះកុង ដែល​យុវជន​រូប​នេះ​បាន​លួច​រៀបនឹងពន្លះ​យក​សាច់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ព្រឹក​មិ​ញ​នេះ ។

យុវជន​ជាប់ចោទ​លួច​ក្របី​ខាងលើ​ឈ្មោះ ហង្ស វិ​ជ្ជ​រ៉ា អាយុ​២៩​ឆ្នាំ មានមុខ​របរ​ជាង​បិត​ស្កុ​ត​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ មានស្រុក​កំណើត​នៅ​ភូមិ​តា​ព្រាម ឃុំ​តានី ស្រុក​អង្គរ​ជ័យ​ខេត្តកំពត ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ​ស៊ី​ម កូ​លាប ភេទ​ស្រី អាយុ​៥០​ឆ្នាំ​ថា បាន​បាត់​ក្របី​មួយ​ក្បាល​ព្រឹក​មិ​ញ សមត្ថកិច្ច​ក៏​បាន​ចាត់​កម្លាំង​តាម​ស្វែងរក​ក៏​ប្រទះ​ឃើញ យុវជន​ខាងលើ​អូស​រ៉ឺ​ម៉ក​ដឹក​ក្របី​ចូល​ព្រៃ ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៤៨ ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ បម្រុង​យក​ទៅ ភ្លះ​យក​សាច់ ហើយ​ពេល​សមត្ថកិច្ច​តាម​ទាន់​ក្រុម​យុវជន​លួច​ក្របី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ ហើយ​រត់គេច​ខ្លួន​រួច​ម្នាក់ ដោយពេល​នេះ​សមត្ថកិច្ច​បាន​តាម​រក​បក្សពួក​ចោរលួច​ក្របី​ខាងលើ​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ